ផ្ទុះការរិះគន់ខ្លាំងៗ ជំវិញរឿងលោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ គំរាមសម្លាប់កូនចៅខ្លួនមិនជាប់ខ្នោះ តែយុវជន២នាក់ដែរគំរាមសម្លាប់គេដូចគ្នា តែត្រូវជាប់ខ្នោះ…? (មានវីដេអូ)

ផ្ទុះការរិះគន់ខ្លាំងៗ ជំវិញរឿងលោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ គំរាមសម្លាប់កូនចៅខ្លួនមិនជាប់ខ្នោះ តែយុវជន២នាក់ដែរគំរាមសម្លាប់គេដូចគ្នា តែត្រូវជាប់ខ្នោះ...? (មានវីដេអូ)

ភ្នំពេញ ៖  មហាជនផ្ទុះការរិះគន់ ជំវិញរឿងលោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ត្រូវបានលោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ ដែលបានផ្ញើសារទៅគំរាមសម្លាប់ ហើយច្បាប់គ្រាន់តែផ្អាកការងារបណ្តោះអាសន្នតែប៉ុណ្ណោះ ខុសគ្នាចំពោះរឿងយុវជន២រូបទៀតដែលបានគម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក ត្រូវគេធ្វើការបញ្ចូនទៅតុលាកាកាត់ទោសតាមច្បាប់ទៅវិញ ។

យ៉ាងណាមិញបើយោងទៅតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីទំនាស់នេះត្រូវបានធ្វេីការសម្របសម្រួលរវាងភាគីទាំងពីររួចហេីយ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅភាគីជម្លោះទាំង២ ឲ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយលេីករណីដែលបានកេីតឡេីងនេះ។

ដោយឡែកឆ្លងតាមចម្លេីយសារភាព និងភស្តុតាងជាក់ស្តែង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលេីកទី១ដល់លោកអធិការរង ដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្ន ឱ្យមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ ហើយជាជំហានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់។ នេះបើតាមប្រកាសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

Facebook ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា លោកពិតជាបានផ្ញេីសារសំឡេងទៅគំរាម លោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក។

យ៉ាងណាមិញរឿងទាំងពីរនេះគឺមានភាពខុសគ្នានិងរឿង ជនសង្ស័យដែលបានគំរាមសម្លាប់អ្នកដទៃតាម ហ្វេសប៊ុក រួចអោយហៅប៉ូលិសមកចាប់ ឥឡូវប៉ូលិសចាប់វៃខ្នោះមែន នៅកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Pheng Vannak News បានធ្វើការលើកឡើឲ្យដឹងនៅលើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ លោក​វរៈ​សេនីយ៍​ទោ​ ចាន់​ ពៅ​ អធិការ​រងខណ្ឌ​ឬស្សីកែវ​ ជាមន្ត្រី​អនុវត្តន៍​ច្បាប់​ បានប្រព្រឹត្តល្មេីសច្បាប់​ គំរាម​សម្លាប់​មន្ត្រី​ក្រោមឱវាទ​របស់​ខ្លួន​ ថ្នាក់​លេីបានសម្រេចដកបញ្ឈរជេីង​ ។ សំរាប់ខ្ញុំ​ ខ្ញុំយល់ឃេីញថា​ បទល្មើស​ព្រហ្មទណ្ឌ​ មិនអាចដកបញ្ឈរជេីងហេីយរួចខ្លួនទេ​ ត្រូវអនុវត្តបណ្ដឹងអាជ្ញាទៀតទេីបត្រឹមត្រូវ​ មានន័យ​ថា​ ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការទៀតទេីបសង្គមមានយុត្តិធម៌​ ។ ជនរងគ្រោះ​មិនប្ដឹងមិនមែនមានន័យថា​ ជនបង្ករត្រូវរួចខ្លួននោះទេ​ ។ មន្ត្រី​អនុវត្តន៍​ច្បាប់​ប្រព្រឹត្ត​ខុសនឹងច្បាប់​បែបនេះ​ ត្រូវមានទោសធ្ងន់ជាងរាស្ត្រ​ប្រព្រឹត្ត​ខុសផង​ ព្រោះខ្លួនជាអ្នកចេះច្បាប់ហេីយ​មកបំពានច្បាប់ទៀត​ ។

ប្រភព៖ Pheng Vannak News

Leave a Reply

Your email address will not be published. Required fields are marked *