នេះហើយពួកក្មេងសម្ភារៈនិយម ! ចាប់ខ្លួន ក្រុមចោរវ័យក្មេង២នាក់ ដែលបានឆក់ទូរសព្ទ័ដៃជនជាតិចិនហើយបណ្តាលឲ្យធ្លាក់ពីលើកង់បីស្លាប់….

នេះហើយពួកក្មេងសម្ភារៈនិយម ! ចាប់ខ្លួន ក្រុមចោរវ័យក្មេង២នាក់ ដែលបានឆក់ទូរសព្ទ័ដៃជនជាតិចិនហើយបណ្តាលឲ្យធ្លាក់ពីលើកង់បីស្លាប់....

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងសហការណ៌ជាមួយខណ្ឌចំការមននិងព្រហ្មទណ្ឌកំរិតស្រាលក្រុងភ្នំពេញ ចាប់បានជនសង្ស័យដែលឆក់ជនជាតិចិនធ្លាក់ពីលើកង់បីស្លាប់ ។

ករណីលួចមានស្ថានទោស(ឆក់ទូរសព្ទ័ដៃជនជាតិចិនបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើកង់បីស្លាប់)កាលពីថ្ងៃ២៩ខែសីហាឆ្នាំ២០១៩វេលាម៉ោង២១នឹង៤០នាទីកើតហេតុនៅមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

លទ្ធផលនៃការស្រាវជ្រាវ ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃ០៦ខែកញ្ញាឆ្នាំ២០១៩ កំលាំងនគបាលប៉ុស្តិបានសហការណ៏ជាមួយផ្នែកជំនាញ អធិការដ្ឋាននឹងកំលាំងការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ។

បានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នឹងធ្វើការបង្ក្រាប បានមុខសញ្ញា ចំនួន០២ នាក់ មធ្យោបាយ(ម៉ូតូធ្វើសកម្មភាពឆក់០១គ្រឿង)ព្រមទាំងដកហូត វត្ថុតាងទូរសព្ទ ០១គ្រឿងដែលជារបស់ជនរងគ្រោះ ។បច្ចុប្បន្ន ជនសង្ស័យទាំងពីរបានសារភាព នឹងកំពុងឃាត់ខ្លួននៅការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។

ប្រភព៖​ ចំរៀងមនោសញ្ចេតនា 

Leave a Reply

Your email address will not be published. Required fields are marked *