សូមជួយថែរក្សាវប្បធម៌ខ្មែរឲ្យបានរហូតកុំឲ្យបាត់បង់…កូនខ្មែរគ្រប់រូប គួរតែស្គាល់ ពីឧបករណ៍ភ្លេងបុរាណខ្មែរ ព្រោះជាអត្តសញ្ញាណខ្មែរ…(មានវិដេអូ)

សូមជួយថែរក្សាវប្បធម៌ខ្មែរឲ្យបានរហូតកុំឲ្យបាត់បង់...កូនខ្មែរគ្រប់រូប គួរតែស្គាល់ ពីឧបករណ៍ភ្លេងបុរាណខ្មែរ ព្រោះជាអត្តសញ្ញាណខ្មែរ...(មានវិដេអូ)

មានកូនខ្មែរជាច្រើន​ បានស្គាល់ ពីឧបករណ៍ភ្លេងខ្មែរ ហើយក៏មានអ្នកខ្លះទៀតមិនទាន់បានស្គាល់ ពីឧបករណ៍ភ្លេងខ្មែរ ដែលជាឧបករណ៍ទាំងនោះ សុទ្ធតែជារបស់មានតំលៃ និងជាឧបករណ៍ដ៏សំខាន់ ដែលកូនខ្មែរគ្រប់រូបគួរតែរៀនស្វែងយល់ ។ ឧបករណ៍ភ្លេងខ្មែរ មាន ស្គរតូច រនាតឯក ស្គរធំ រនាតដែក ស្រឡៃតូច ស្រឡៃធំ ឈិង ឃឹម តាខេ ចាប៉ីជាដើម។

ជាការពិតណាស់ មានកូនខ្មែរចំនួនតិចណាស់ ដែលបានស្គាល់ពីឧបរកណ៍ភ្លេងខ្មែរ ។ ដើម្បីកុំឲ្យបាត់បង់ កូនខ្មែរគ្រប់រូបគួរតែរៀនស្វែងយល់ពីឧបករណ៍ភ្លេងខ្មែរ ដែលបុព្វបុរសយើងបានបន្សល់ទុកឲ្យ កូនចៅជំនាន់ក្រោយ បានស្វែងយល់ និងសិក្សា ពីឧបរកណ៍ទាំងនេះ និងទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត បានស្គាល់ ថា នេះគឺជារបស់ដូនតា ខ្មែរ ដូចតា ខ្មែរពិតជាអស្ចារ្យបំផុត ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អាចារ្យធំ នគររាជ បានបង្ហោះសារនៅលើបណ្តាញសង្គមថា “លោក ម៉ាច ម៉ុយ៖ «សូមជួយថែរក្សាវប្បធម៌ខ្មែរឱ្យបានរហូតកុំឱ្យបាត់បង់។ ខ្ញុំថានេះមិនមែនដើម្បីជីវភាពគ្រួសារខ្ញុំទេ! ជួយថែរក្សាវប្បធម៏ផងបានស្គាល់ជារបស់ខ្មែរជាអត្តសញ្ញាណខ្មែរផងហើយខ្ញុំក៍បានធូរធារដែរ»។

#សិប្បកម្មខ្មែរ_ម៉ាច_ម៉ុយ

មានទទួលធ្វេីឧបករណ៍ភ្លេងបុរាណខ្មែរ គងឃ្មោះ និងចាក់ព្រះស្ពាន់ ដែលមាន អាស័យដ្ឋាននៅ ផ្លូវលេខ51 ភូមិ ប្រកិល ឃំុព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឫអាចទំនាក់ទំនងបានតាមលេខខាងក្រោម:

012/070 824 138, 092 73 48 66, 092 920 645, 016 44 14 58, 089 922 411 សូមអរគុណ”។

មានវិដេអូ៖

ប្រភព៖ អាចារ្យធំ នគររាជ

Leave a Reply

Your email address will not be published. Required fields are marked *