ជាប់គុក​របៀបនេះ​ដូចអត់ជាប់គុកអញ្ចឹង​…លោក ផែង វណ្ណៈ ដាក់ចំៗថា មានឈ្មោះ​ថា​ ជាប់គុក​ តែដេកបន្ទប់ម៉ាស៉ីនត្រជាក់នៅ​ ពេទ្យរហូត​ ហេីយមានអង្គរក្សថែមទៀត​…

ជាប់គុក​របៀបនេះ​ដូចអត់ជាប់គុកអញ្ចឹង​...លោក ផែង វណ្ណៈ ដាក់ចំៗថា មានឈ្មោះ​ថា​ ជាប់គុក​ តែដេកបន្ទប់ម៉ាស៉ីនត្រជាក់នៅ​ ពេទ្យរហូត​ ហេីយមានអង្គរក្សថែមទៀត​...

រាជធានី​ភ្នំពេញ ៖ ដូចដែលមហាជនបានជ្រាបហើយថា លោកឧកញ៉ា គិត ធាង ម្ចាស់ក្លិបកម្សាន្ត រ៉ក់​ មិនបានដេកនៅក្នុងពន្ធនាគារទេ ដោយលោកមានជំងឺ ក៏ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី តាំងពីមេសាមកម្ល៉េះ ដោយដេកសម្រាកព្យាបាលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ព្រមទាំងមានអ្នកប៉ូលីស៣នាក់ទៀតផង។

ដោយឡែកនៅក្នុងគណណីហ្វេសប៊ុក របស់លោក ផែង វណ្ណៈ ដែលពុកម៉ែបងប្អូន ជាច្រើន ស្គាល់រូបលោក តាមរយៈការងារសង្គម និងការជួយរកយុត្តិធម៏ជូន រាស្រ្តដែលត្រូវបានជនមានអំណាច គៀបយកដី គ្មានអាសូរដល់ទឹករាស្រ្តអ្វីបន្តិចសោះ។ ក្រោយពីបានឃើញភាពអយុត្តិធម៏ដូចនេះ លោកផែង វណ្ណៈ ក៏បានចុះទៅជួយជនរងគ្រោះដោយផ្ទាល់ ទង្វើរដ៏ល្អនេះ បានធ្វើឲ្យមហាជន គោរព ស្រលាញ់ ពីទឹកចិត្តដ៏ល្អវិសេសវិសាល របស់លោក ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក​ ផែង វណ្ណៈ បានរៀបរាប់ថា “មានឈ្មោះ​ថា​ ជាប់គុក​ តែដេកបន្ទប់ម៉ាស៉ីនត្រជាក់នៅ​ ពេទ្យរហូត​ ហេីយមានអង្គរក្សថែមទៀត​ ។ ជាប់គុក​របៀបនេះ​ដូចអត់ជាប់គុកអញ្ចឹង​” ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនច្រើន បានចូលមកខមិនថា​”ការជាប់គុករបស់គាត់ទទួលបានការថែទាំសុខភាពយ៉ាងល្អពីខាងមន្ទីពេទ្យ​ មិនធម្មតាទេ”និងមានការខមិនទៀតថា​ “វាធម្មតាទេបងអើយគេនោះ 🤔សព្វថ្ងៃនេះប្រជាពលរដ្ឋ70 ទៅ 80 ភាគរយគ្មានទំនុកចិត្តលើតុលាការនោះទេ😭” ហើយអ្នកខ្លះក៏បានខមិនថា “មានលុយ គឺមានអ្វីៗគ្រប់យ៉ាង ទោះមានឈ្មោះជាប់គុក ក៏មានក្ដីសុខដែរ កុំចេះតែហ៊ានជាមួយតុលាការស្រុកខ្មែរ”៕

ប្រភព៖ ផែង វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *