កុំដាច់ចិត្តអូសរំលងអី…លោកតាចំណាស់ម្នាក់ ខំធ្វើដំណើរពីខេត្តព្រៃវែងមកភ្នំពេញ ដៃអោបចាប៉ី ចាប់កាយ ដើម្បីមកសុំឲ្យបងប្អូនជួយ ព្រោះគាត់អស់លទ្ធិភាពរកប្រាក់ចិញ្ចឹមជីវិតទៀតហើយ…(មានវិដេអូ)

កុំដាច់ចិត្តអូសរំលងអី...លោកតាចំណាស់ម្នាក់ ខំធ្វើដំណើរពីខេត្តព្រៃវែងមកភ្នំពេញ ដៃអោបចាប៉ី ចាប់កាយ ដើម្បីមកសុំឲ្យបងប្អូនជួយ ព្រោះគាត់អស់លទ្ធិភាពរកប្រាក់ចិញ្ចឹមជីវិតទៀតហើយ...(មានវិដេអូ)

សព្វថ្ងៃនេះ មានបងប្អូនខ្មែរយើងជាច្រើន បានចូលរួមយ៉ាងសកម្ម ដើម្បីជួយដល់ ជនទីទាល់ក្រ ក្មេងកំព្រា ចាស់ជរា និងជនអនាថា ជាដើម។ ព្រោះតែសេចក្តីអត់ឃ្លាន លោកតា ចំណាស់ម្នាក់ ដៃអោបចាប៉ី ពីខេត្តព្រៃវែង មកដល់ភ្នំពេញ ដើម្បីស្វែងរក ថវិការ គ្រាន់បានចិញ្ចឹមជីវិតតទៅមុខទៀត ព្រោះថាលោកតា ចង់រស់បន្តទៀត។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Phalla Phorn បានធ្វើការបង្ហោះសារនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបរាប់ថា “ហ៊ឹម… ខំធ្វើដំណើរដោយអោបចាប៉ីតាំងពីខេត្តព្រៃវែងមក ដើម្បីអោយខ្ញុំជួយផ្សព្វផ្សាយពីគាត់ផង ព្រោះគាត់គ្មានលទ្ធិភាពរស់បន្តទៅទៀតនោះទេ មានតែសុំអោយបងប្អូន កូនក្មួយ ជួយដាក់ទានដល់គាត់ម្នាក់បន្តិចៗ ទៅតាមសេចក្តីស្រលាញ់របស់បងប្អូនផងចោះ ។ ហើយនេះគឺជាលេខសម្រាប់ផ្តល់មូលនិធិជួយដល់លោកតា ។ 012324711 ; 093324711 ។ ABA : 000582162 (Phalla Phorn) ។ ACLEDA : 18000026228515 ។សូមអរគុណច្រើន”។

ទន្ទឹមនឹងនេះ មានតែសូមឲ្យបងប្អូនជួយដល់លោកតា តិចក្តី ច្រើនក្តី តាមកំលាំងសទ្ធារបស់បងប្អូន ដែលនឹងអាចជួយដល់លោកតា បានផ្លាស់ប្តូរនូវជីវភាពរបស់លោកតា ៕

មានវិដេអូ៖

ប្រភព៖ Phalla Phorn

Leave a Reply

Your email address will not be published. Required fields are marked *