ប្រពៃណាស់…លោក ឧកញ៉ា តែ តាំងប៉​ និង​ឧកញ៉ា ទុយ​ គី​ បានឧបត្ថម្ភ ដល់ហុង ភារិន ចំនួនទឹកប្រាក់…

ប្រពៃណាស់...លោក ឧកញ៉ា តែ តាំងប៉​ និង​ឧកញ៉ា ទុយ​ គី​ បានឧបត្ថម្ភ ដល់ហុង ភារិន ចំនួនទឹកប្រាក់...

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក ពីយុវជនឆ្នើម​ម្នាក់ ឈ្មោះថា ហុង ភារិន ដែលមានទេពកោសល្យ ចងចាំ បានយ៉ាងល្អ រហូតទទួលបានរហ័សនាមថា “អច្ឆរិយកម្ពុជា” ក្រោយពីធ្វើការប្រកួតប្រជែងនៅក្នុងកម្មវិធី “Super 100” នៅប្រទេសថៃ ។ 

បន្ទាប់មក លោកក៏បានមកដល់កម្ពុជា ហើយក៏បានចូលរួម ក្នុងទូរទស្សន៍ហង្សមាស ដោយលោកបានប្រាប់ពី បច្ចេកទេសនៃការចងចាំ បានយ៉ាងល្អ ។ ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានថ្លែងអំណរគុណចំពោះលោក ឧកញ៉ា តែ តាំងប៉​ ប្រធានសម្ព័ន​ FASMEC និងប្រធានមូលនិធិអភិវឌ្ឍនសហគ្រាសធុនតូចនិងមធ្សម និងឧកញ៉ា ទុយ​ គី​ ប្រធានសភាខេត្តពោធិសាត់​ ដែលមានទឹកចិត្តល្អ បានឧបត្ថម្ភទឹកប្រាក់ដល់រូបខ្ញុំបាទចំនួន​ 13,5 លានរៀលដោយមានការចូលរួមពីឯកឧត្តម​ អ៊ូក​ សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាកម្ពុជាប្រចាំរាជាណាចក្រថៃ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមវប្បធម៌ចែករំលែក។

លោកបានរៀបរាប់ទាំងស្រុងថា “ខ្ញុំបាទឈ្មោះ ហុង ភារិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា តែ តាំងប៉​ ប្រធានសម្ព័ន​ FASMEC និងប្រធានមូលនិធិអភិវឌ្ឍនសហគ្រាសធុនតូចនិងមធ្សម និងឧកញ៉ា ទុយ​ គី​ ប្រធានសភាខេត្តពោធិសាត់​ ដែលមានទឹកចិត្តល្អ បានឧបត្ថម្ភទឹកប្រាក់ដល់រូបខ្ញុំបាទចំនួន​ 13,5 លានរៀលដោយមានការចូលរួមពីឯកឧត្តម​ អ៊ូក​ សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាកម្ពុជាប្រចាំរាជាណាចក្រថៃ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមវប្បធម៌ចែករំលែក។

លេីសពីនេះលោកឧកញ៉ា នៅពេលអនាគត មានគម្រោងជួយដល់កម្មវិធី Business Start Up ដេីម្បីជួយពង្រឹងការសិក្សាដល់សិស្ស​ និស្សិតគ្រប់រូបនិងដេីម្បីបេីកឱកាសឲសិស្ស​ និស្សិតមានឱកាសដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនប្រទេសជាតិអោយកាន់តែរីកចំរេីន​។ ​

ខ្ញុំបាទសូមគោរពជូនពរលោកឧកញ៉ាតែ​ តាំងប៉ និងលោកឧកញ៉ាទុយ​ គី និងព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ មានសុភមង្គល និងជោគជ័យក្នុងការងារ ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ Phearin Phakorn

Leave a Reply

Your email address will not be published. Required fields are marked *