ហួសចិត្ត…សមត្ថកិច្ច ឃាត់ខ្លួនលោកសង្ឃក្លែងក្លាយម្នាក់ ដែលដើរបោកប្រាស់លុយរបស់ប្រជាពលរដ្ឋ…

ហួសចិត្ត...សមត្ថកិច្ច ឃាត់ខ្លួនលោកសង្ឃក្លែងក្លាយម្នាក់ ដែលដើរបោកប្រាស់លុយរបស់ប្រជាពលរដ្ឋ...

ក្រុងកោះរ៉ុង ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ វេលាម៉ោង ១០​និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​កោះរ៉ុងសន្លឹ​ម​បានឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃ​ ដើម្បីដើរបោកប្រាស់ប្រជាពលរដ្ឋ ដោយគ្មានគិតពីសីលធម៏ និងធ្វើឲ្យខូចសាសនា ដែលហេតុការណ៍នេះបានកើតឡើង ចំណុច  ភូមិកោះរ៉ុងសន្លឹម​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ។

ជនសង្ស័យមានឈ្មោះថា  រុន​ រស្មី​ ភេទប្រុស​ អាយុ​ ៣៧ឆ្នាំ​ ស្រុកកំណើត​ ភូមិជ្រៃ​ ឃុំសាធ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង​ ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងខ្លួនជាសង្ឃដើរបោកប្រាស់ប្រជាពលរដ្ឋពិតប្រាកដមែន។ បច្ចុប្ប្នន្នកម្លាំងនគរបាលប៉ុស្តិ៍បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ដេីម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *