នេះហើយជីវិតអ្នកក្រ…តារាសម្តែង នាយក្រិប គាស់ជញ្ជាំងផ្ទះខ្លួន យកមកធ្វើជាមឈូស ជូនលោកឪពុកជាលើកចុងក្រោយ…

នេះហើយជីវិតអ្នកក្រ...តារាសម្តែង នាយក្រិប គាស់ជញ្ជាំងផ្ទះខ្លួន យកមកធ្វើជាមឈូស ជូនលោកឪពុកជាលើកចុងក្រោយ...

ភ្នំពេញ៖ តារាសម្តែងនាយ ក្រិប ដែលមានជីវភាពទីទាល់ក្រ រកប្រាក់ធ្វើបុណ្យស ពឲ្យឪពុក មិនបាន។ អ្វីដែលកំសត់នោះ គឺបងស្រី ទើបតែលាចាក លោកហើយម្តាយក៏បានបាត់បង់ ជីវិតទៅតាមកូនស្រី មិនទាន់ទាំងបានធ្វើបុណ្យ មួយ១០០ថ្ងៃផង ឪពុកក៏បានបាត់បង់ ជីវិតទៅតាមក្រោយទៀត ។ ជីវិតដ៏កំសត់ និងទុក្ខផ្ទួនរបស់តារារូបនេះ បានធ្វើឲ្យមហាជន ពិតជាមានការសោកស្តាយ និងអាណិតគាត់ជាខ្លាំង ។ 

ដោយឡែក ព្រោះតែជីវិតទីទាល់ក្រ រកអ្វីក៏បាននោះ នាយក្រិប ក៏សម្រេចចិត្តគាស់ជញ្ជាំងផ្ទះ មកធ្វើជាមឈូស ជូនឪពុក ដែលទើបនិងលាចាក លោកទៅ។ ទន្ទឹមនឹងនេះ នៅលើបណ្តាញសង្គមហ្ចេសប៊ុករបស់តារាកំប្លែង នាយ ក្រូច បានបង្ហោះសារថា “សូមបងប្អូនជួយសែរយកបុណ្យផងអាណិតណាស់នាយក្រិបគាស់ជញ្ជាំងផ្ទះធ្វើម្ឈូសអោយឪពុកគ្រុបសំលាញ់មួយជីវិតជួយបានតែប៉ុណ្ណឹងទេបើបងប្អូនចង់ជួយគាត់សូមខលទៅលេខនាយក្រិប098677275សូមអគុណ”។

គ្រាន់តែបានឃើញការបង្ហោះសារដូចនេះ បានធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ព្រោះតែទុក្ខផ្ទួនៗពេក ទើបនាយក្រិប មិនមានថវិការ ដើម្បីទិញមឈូសជូនដំណើរឪពុកជាលើកចុងក្រោយផង ៕

ប្រភពៈ នាយ ក្រូច

Leave a Reply

Your email address will not be published. Required fields are marked *