អបអរសាទរ…នៅឆ្នាំ២០១៩នេះ អ្នកជាប់និទ្ទេស A មានចំនួនកើនឡើង ជាឆ្នាំមុន ដែលអ្នកជាប់និទ្ទេស A មានចំនួន…

អបអរសាទរ...នៅឆ្នាំ២០១៩នេះ អ្នកជាប់និទ្ទេស A មានចំនួនកើនឡើង ជាឆ្នាំមុន ដែលអ្នកជាប់និទ្ទេស A មានចំនួន...

ក្រសួងអប់រំយុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៏មានស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយកភូមិ សម័យប្រឡងកាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៩ ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ដល់២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០២មណ្ឌល បន្ទប់ប្រឡង៤៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧ ០៤៣នាក់ ដែលក្នុងនោះ ៩០ ៩៦៦នាក់​ ជាបេក្ខជនចំណេះទូទៅ ១៨ ៤៥៧នាក់ ជាបេក្ខជនស្វៃរិន ៤ ៥៦៤នាក់ ជាបេក្ខជនបំពេញវិជ្ជា និង៣ ០៥៦នាក់ ជាបេក្ខជនស្វៃរិន នៃបំពេញវិជ្ជា។ បេក្ខជនអវត្តមានមានចំនួន១ ៨៣៥នាក់។ ដំណើរការនៃការប្រឡង ទាំងដំណើរការសំណេរ កំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័របានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ពុំមាននបទ្ទវហេតុអ្វីគួរឲ្យកត់សម្គាល់ឡើយ។​ ការប្រកាសលទ្ធផលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ សម្រាប់ខេត្តដទៃទៀត។

បេក្ខជនប្រឡងជាប់មានចំនួន៧៩ ០៥២ នាក់ ត្រូវជា៦៨.៦២ភាគរយ (បើប្រៀបធៀបនឹងឆ្នាំ២០១៨ ចំនួន៦៧.០៧ភាគរយ) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន៤៤៣នាក់ (ឆ្នាំ២០១៨ ចំនួន៤០៨នាក់) និទ្ទេស B មានចំនួន២ ៤៣០នាក់ (ឆ្នាំ២០១៨ ចំនួន២២២២នាក់) និទ្ទេស C មានចំនួន៥ ៨៤៧នាក់ (ឆ្នាំ២០១៨ ចំនួន៦ ០៨១នាក់) និទ្ទេស D មានចំនួន១៤ ១០០នាក់ (ឆ្នាំ២០១៨ ចំនួន ១៥ ១៨០នាក់) និងនិទ្ទេស E មានចំនួន ៥៦ ២៣២នាក់ (ឆ្នាំ២០១៨ ចំនួន៥២ ១៨៣នាក់)។

ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤៤៣នាក់ មកពីរាជធានីភ្នំពេញ ១៤១នាក់ ខេត្តសៀមរាប ៣៤នាក់ បាត់ដំបង ៣២នាក់ តាកែវ ២៩នាក់ កំពង់ចាម ២៧នាក់ ព្រៃវែង ២៧នាក់ បន្ទាយមានជ័យ ២៥នាក់ កណ្តាល ២៣នាក់  កំពត ២៣ នាក់ ត្បួងឃ្មុំ ១៥នាក់ កំពង់ធំ ១៤នាក់ ព្រះសីហនុ ១៣នាក់ ស្វាយរៀង ៨នាក់ ពោធិ៍សាត់ ៧ នាក់ កំពង់ឆ្នាំង ៦នាក់ កំពង់ស្ពឺ ៦នាក់ ក្រចេះ ៤នាក់ រតនគីរី២នាក់ កោះកុង ១នាក់ មណ្ឌលគីរី ១នាក់ និងឧត្តរមានជ័យ ១នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *