កំសត់ណាស់…បងស្រីពិការជើងម្នាក់ ទាំងសងខាង ប្រាថ្នាចង់បានខ្ទមតូច មួយសំរាប់ជ្រកពេលភ្លៀង ព្រោះថារាល់ថ្ងៃនេះ ពិបាករស់នៅខ្លាំងណាស់ ឲ្យតែភ្លៀងធ្លាក់ម្តងៗ មិនបានដេកនោះទេ…(មានវិដេអូ)

កំសត់ណាស់...បងស្រីពិការជើងម្នាក់ ទាំងសងខាង ប្រាថ្នាចង់បានខ្ទមតូច មួយសំរាប់ជ្រកពេលភ្លៀង ព្រោះថារាល់ថ្ងៃនេះ ពិបាករស់នៅខ្លាំងណាស់ ឲ្យតែភ្លៀងធ្លាក់ម្តងៗ មិនបានដេកនោះទេ...(មានវិដេអូ)

បច្ចុប្បន្ននេះ មានបងប្អូនជាច្រើន បានចូលរួមក្នុងសកម្មភាពមនុស្សធម៏ ដើម្បីជួយដល់ជនទីទាល់ក្រ ចាស់ជរា ក្មេងកំព្រា និងជនពិការ ដែលកំពុងតែត្រូវការ ការជួយពីសំណាក់ ពុក​​ម៉ែ បងប្អូន មានចិត្តចង់ជួយដល់ពួកគាត់ ពិសេសគឺការផ្តល់ជាថវិការ និងស្បៀង ក្នុងការជួយដល់ជនរងគ្រោះ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អ៉ី សុខស្រៀង បានបង្ហោះសារនៅលើបណ្តាញសង្គមថា “បាត់ដំបងថ្ងៃទី12-09-2019ខ្ញំុបាទអ៊ន សាំងជាបណ្ដាញ មនុស្សធម៏ស្ម័គ្រចិត្តសូមអំពាវនាវដល់ពុកម៉ែបងប្អូនសប្បុរសជនក្នុងនឹងក្រៅប្រទេសសូមមេត្តាជួយដល់ប្អូនសុី សុភីផង គាត់ពិការនៅលើរទេះ។ 

គាត់លើកដៃសំពះដល់សប្បុរសជនជួយគាត់ផងគាត់ ចងបានកូនខ្ទមតូចមួយសំរាប់ជ្រកពេលភ្លៀងម្ដងៗសព្វថ្ងៃខ្ទមគាត់ជិតដួលរលំុទៅហើយពេលភ្លៀងម្ដងៗគ្មានមានបានសំរានទេចំណែកជីភាពក៏ខ្វះខាតដែលសូមពុកម៉ែបងប្អូនសប្បុរសនឹង ក្រុមមនុស្សធម៏ជួយអំពាវនាវរកជំនួយជួយដល់ប្អូនស្រីផង ទោះបីតិចក្ដីច្រើក្ដីតាមតែអស់លោកជួយគាត់បានគាត់មានទីលំុនៅភូមិធម្មនាថ ឃំុតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពុងធំបើសិនពុកម៉ែបងប្អូនអាណិតអាសូស្រណោះចងជួយដល់គាត់សូមមេត្តាទាក់ទងមកលេខខ្ញំុ092-837792 015-284292សូមអគុណ។

មានវិដេអូ៖

ប្រភពៈ Orn Samng

Leave a Reply

Your email address will not be published. Required fields are marked *