ឯកឧត្តម គួច ចំរើន កំពុងប្រជុំពិភាក្សាចំពោះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ …

ឯកឧត្តម គួច ចំរើន កំពុងប្រជុំពិភាក្សាចំពោះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា​” នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកឧញា កុក អាន ប្រធានក្រុមហ៊ុនអានកូរ (វ៉ធើរសឹបផ្លាយ)​ ប្រចាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញ នៅសាលាខេត្តព្រះសីហនុ ។

លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ)​ បានបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងបង្កើនការតបណ្តាញទុយោមេមានមុខកាត់ចាប់ពី ៤០០ រហូតដល់ ៦០០ ជាច្រើនខ្សែ និងបង្កើនការសាងសង់អាងផលិតទឹករហូតដល់ ១០០.០០០ម៉ែត្រគីប និងបន្តចែកចាយទឹកមករដ្ឋករទឹកខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ១០.០០០ ក្នុងឆ្នាំ២០១៦ និង ៣៥.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៩ នេះ ។ បច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយផលិតទឹកស្អាតមួយ និងស្ថានីយស្តុប និងចែកចាយទឹកមួយនៅជិតរោងចក្រ RCI ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ​ និងមានគម្រោងសាងសង់ស្ថានីយទី៣ ស្តុបទឹកនៅពេលខាងមុខ ដើម្បីបង្កើនបរិមាណទឹកចែកចាយជូនប្រជាពលរដ្ឋ និងទីតាំងអាជីវកម្មនានា ក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួន មានដូចជា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ។

ដោយឡែកលោក ផន រតន: ប្រធានអង្គភាពរដ្ឋករទឹក នៃមន្ទីរឧ្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមកអង្គភាពរដ្ឋករទឹកចំនួន ១៨.០០០ម៉ែត្រគីប, ២០១៧ ចំនួន ២៣.០០០ម៉ែត្រគីប និងបច្ចុប្បន្ន ៣០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក៍ប៉ុន្តែបរិមាណទឹក ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃមានរហូតដល់​ ៥០.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ។ ដូច្នេះក្នុងមួយម៉ោង រដ្ឋករទឹកខេត្តព្រះសីហនុ ត្រូវការទឹកស្អាត ២.២០០ម៉ែត្រគីប​ ក៍ប៉ុន្តែក្រុមហ៊ុនបញ្ជូនទឹកមកឱ្យអង្គភាពរដ្ឋករទឹកបានត្រឹមតែ ១.៤០០ម៉ែត្រគីបក្នុងមួយម៉ោង តែប៉ុណ្ណោះ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនមានការខ្វះខាតជាប្រចាំ ។ កាលពីមុនអង្គភាពរដ្ឋករទឹក បានផលិតទឹកស្អាតក្នុងមួយថ្ងៃបានចំនួន ៧.០០០ម៉ែត្រគីប ដើម្បីបំពេញបន្ថែមការខ្វះខាត តែមកដល់ក្នុងឆ្នាំ២០១៨- ២០១៩នេះ អង្គភាពរដ្ឋករទឹកមិនអាចផលិតទឹកបាន ដោយសារតែបឹងព្រែកទប់ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍបូមដីចាក់បំពេញ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ទោះបីថារដូវភ្លៀងក៍ដោយតែតំបន់នួយចំនួនក្នុងក្រុងព្រះសីហនុ នៅតែប្រឈមនិងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ។ ម្យ៉ាងដោយសារតែខេត្តព្រះសីហនុ ជាតំបន់ខ្ពង់រាប មានកន្លែងខ្ពស់ខ្លះមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃ ។

ឯកឧត្តម អភិបាលខេត្ត ក៍បានជម្រុញឱ្យក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ)​ បង្កើនសមត្ថភាពផលិតទឹកស្អាត ផ្តល់មកខាងអង្គភាពរដ្ឋករទឹកខេត្តព្រះសីហនុ ដើម្បីបន្តចែកចាយជូនប្រជាពល រដ្ឋក្នុងក្រុងព្រះសីហនុ​ ឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន ។ ដោយសាររយ:ពេលពីរឆ្នាំចុងក្រោយនេះ កំណើនការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ កេីនឡេីងយ៉ាងគំហុក កំណើននៃការប្រើប្រាស់ទឹកស្អាតមានការកើនឡើងផងដែរ ដែលទាមទាឱ្យក្រុមហ៊ុនបង្កើនការ ផលិតនិងចែកចាយបន្ថែមអាងស្តុប ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតនាពេលបច្ចុប្បន្ន និងទៅអនាគត ។

ជាលទ្ធផលក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្កាយ)​ បានឯកភាពតាមការណែនាំរបស់អភិបាលខេត្តព្រះសីហនុ បង្កើនការផលិតផ្គត់ផ្គង់ទឹកស្អាត មកខាងអង្គភាពរដ្ឋករទឹក តាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *