កាត់ទោសយ៉ាងណាទើបសម ! បើអាតិរិច្ឆាននេះ រំលោភក្មួយស្រី ដែលមិនទាន់គ្រប់អាយុចំនួន៤នាក់ បានសម្រេចជាបន្តបន្ទាប់មានរយៈពេលជាច្រើនឆ្នាំតែទើបនិងបែកធ្លាយ…

កាត់ទោសយ៉ាងណាទើបសម ! បើអាតិរិច្ឆាននេះ រំលោភក្មួយស្រី ដែលមិនទាន់គ្រប់អាយុចំនួន៤នាក់ បានសម្រេចជាបន្តបន្ទាប់មានរយៈពេលជាច្រើនឆ្នាំតែទើបនិងបែកធ្លាយ...

ក្រចេះ: ឃាត់ខ្លួនបុរសជាឪពុកមាម្នាក់ ជាប់សង្ស័យនិងករណីចាប់រំលោភក្មួយស្រី ដែលមិនទាន់គ្រប់អាយុចំនួន៤នាក់ បានសម្រេចជាបន្តបន្ទាប់មានរយៈពេលជាច្រើនឆ្នាំតែទើបនិងបែកធ្លាយ។

ជនសង្ស័យក្នុងអំពើរំលោភក្មួយស្រីនិងក៏ត្រូវបានចាប់ខ្លួននេះឈ្មោះ អេង លីម៉េង អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកប្រសព្វកណ្ដាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបាននគរបាលចាប់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០១៩ ។

ជនម្នាក់នេះត្រូវជាឱពុកមាសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះទាំង៤នាក់ ដោយម្តាយរបស់ពួកគេ ត្រូវជាប្អូនស្រីបង្កើតរបស់ប្រពន្ឋជនសង្ស័យ។

ក្មេងស្រីរងគ្រោះទាំង៤នាក់ ក្នុងនោះមាន៣នាក់ជាបងប្អូនបង្កើត មានអាយុចាប់ពី១២ដល់១៧ឆ្នាំ និងម្នាក់ទៀតជាបងប្អូនជីដូនមួយមានអាយុ១៥ឆ្នាំ។ ពួកគេខ្លះកំព្រាម្តាយនិងខ្លះកំព្រាឱពុក។ និងបានរស់នៅជាមួយម្តាយធំ(ប្រពន្ឋជនសង្ស័យ) មានរយះពេលជាច្រើនឆ្នាំមកហើយ។

លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជន បានបញ្ជាក់ថា ក្មេងស្រីទាំង ៤នាក់ សុទ្ឋតែត្រូវជនសង្ស័យចាប់រំលោភបានសម្រេច មានរយះពេលជាច្រើនឆ្នាំមកហើយ។ ពួកគេមិនហ៊ានទម្លាយរឿងនេះដោយសារខ្លាចការគំរាមរបស់ជនសង្ស័យ។ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនមកសាកសួរ ខណះក្មេងស្រីរងគ្រោះទាំង៤នាក់កំពុងត្រូវបានសង្រ្គោះ៕

Leave a Reply

Your email address will not be published. Required fields are marked *