ស្អាតតែរូបរាង តែចរឹកមិនស្មើរក្មេងរើសសំរាមផង…ចាប់បានស្រីម្នាក់ ពីបទលួចទូរស័ព្ទដៃ របស់អ្នកលាងម៉ូតូ​ យកទៅស៊ីចាយសប្បាយ ចុងក្រោយ…

ស្អាតតែរូបរាង តែចរឹកមិនស្មើរក្មេងរើសសំរាមផង...ចាប់បានស្រីម្នាក់ ពីបទលួចទូរស័ព្ទដៃ របស់អ្នកលាងម៉ូតូ​ យកទៅស៊ីចាយសប្បាយ ចុងក្រោយ...

ក្រុងតាខ្មៅ៖  ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៩​ ពីបទលួចទូរស័ព្ទដៃ នៅកន្លែងលាងម៉ូតូ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះថា ចំរើន តុលា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លាងម៉ូតូ ។ ចំណែក ជនសង្ស័យមានឈ្មោះថា កែវ ស្រីណែត ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

សំភារៈបាត់បង់ មាន ទូរស័ព្ទ ១គ្រឿងម៉ាកiphone 7 plus ពណ៌ខ្មៅ ។ វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកscoopy ពណ៌ស សេរី២០១៥ ស្លាកលេខ ភ្នំពេញ ១FW៩០៨៤(របស់ជនសង្ស័យ)។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះកំពុងតែទទួលលាងម៉ូតូឲ្យភ្ញៀវដូចសព្វដងនៅក្បែររបងវត្តតាខ្មៅ ពេលនោះជនសង្ស័យបានជិះម៉ូតូscoopy ពណ៌ស ស៊េរី ២០១៥ ផ្លាកលេខ ភ្នំពេញ១FW-៩០៨៤ មកឲ្យជនរងគ្រោះលាង។ បន្ទាប់ពីលាងរួច ជនសង្ស័យក៏បានលួចទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅតុ ហើយជិះគេខ្លួនបាត់ទៅ ។ រហូតមកដល់ថ្ងៃទី១២.០៩.២០១៩ វេលាម៉ោង០៨យប់ ទើបជនរងគ្រោះបានជួបជនសង្ស័យហើយឃាត់ខ្លួន យកមកប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង។ តាមចំលើយសារភាពរបស់ជនសង្ស័យបានប្រាប់ថាគេពិតជាបានធ្វើសកម្មភាពលួចទូរសព្ឌ័របស់ជនរងគ្រោះខាងលើ ប្រាកដមែន តែទូរស័ព្ទ នោះបានលក់បន្តឲ្យបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំខាងក្រោមរង្វង់មូលតាខ្មៅបានលុយ $៧០ ហើយបានចាយអស់ទៅហើយ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *