ចុះគ្រួសារអ្នកស្លាប់គិត យ៉ាងមិច ! តៃកុងឡានរបស់ ក្រុមហ៊ុនខារ៉ាបាវ ម្នាក់ដល់តុលាការភ្លាម​ ស្រែកប្រាប់គេថា២ម៉ោងទៀត អញ​រួចខ្លួនហើយ ​ ស្រាប់តែត្រូវលោកស្រីព្រះរាជអាជ្ញារង​ ស៊ុន​ យឺត​ ដោះលែងមែន…

ចុះគ្រួសារអ្នកស្លាប់គិត យ៉ាងមិច ! តៃកុងឡានរបស់ ក្រុមហ៊ុនខារ៉ាបាវ ម្នាក់ដល់តុលាការភ្លាម​ ស្រែកប្រាប់គេថា២ម៉ោងទៀត អញ​រួចខ្លួនហើយ ​ ស្រាប់តែត្រូវលោកស្រីព្រះរាជអាជ្ញារង​ ស៊ុន​ យឺត​ ដោះលែងមែន...

កណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩សមត្ថកិច្ចចរាចរណ៍ខេត្តកណ្តាលបានធ្វើការចាប់ខ្លួនតៃកុងរថយន្ត របស់ក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ ដែលបានចតនៅលើដងផ្លូវ មិនដាក់ស្លាកសញ្ញាត្រឹមត្រូវ ត្រូវបានបុរសម្នាក់ បើកកង់បីមកបុកពីក្រោយបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយព្យាយាមបើករថយន្តរត់រហូតបែកកង់រថយន្ត

យ៉ាងណាមិញបន្ទាប់ពីធ្វើការឃាត់ខ្លួនតៃកុងឡាននេះរួចស្រាប់តៃកុងឡានរូបនោះ អួតប្រាប់អ្នកនៅជុំវិញខ្លួនថា​ ២ម៉ោងទៀត​ នឹងត្រូវដោះលែងវិញហើយ​ ស្រាប់តែក្រោយមក លោកស្រី​ ស៊ុន​ យឺត​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល​ ក៏ធ្វើការដោះលែងអោយមានសេរីភាព​ មែន​ ដោយនឹងស៊ើបអង្កេត​ និង​ ពិនិត្យសំណុំរឿង​ បន្តទៀត​ ដោយសារតែតៃកុងឡានគ្មានកំហុស​ ។

​គួរបញ្ចាក់ផងដែរថា កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តរបស់ក្រុមហ៊ុនខារ៉ាបាវ មួយគ្រឿង ម៉ាក HYUNDAI ពណ៌បៃតង ប្រភេទដឹកទំនិញធុនធំពាក់ផ្លាក លេខ ភ្នំពេញ 3B -7464 ត្រូវបានបុរសម្នាក់ ឈ្មោះ ណាត បូរី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បើកមកចតចោលដោយគ្មានដាក់សញ្ញាសម្គាល់ត្រឹមត្រូវនោះទេ លុះក្រោយមកស្រាប់តែមានម៉ូតូកង់បីម៉ាក LONCIN YUEJN ប្រភេទកង់៣ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1O-2263 បើកបរដោយឈ្មោះ ទេព សុវណ្ណ ពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ បុកពីក្រោយបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *