ទើបចេញពីគុកបាន០២ថ្ងៃសោះ ត្រូវចូលគុកម្តងទៀត ដោយសារប្រើអំពើហិង្សាដោយចេតនា

ទើបចេញពីគុកបាន០២ថ្ងៃសោះ ត្រូវចូលគុកម្តងទៀត ដោយសារប្រើអំពើហិង្សាដោយចេតនា

ស្រុកខ្សាច់កណ្តាល៖ កាលពីវេលាម៉ោង ១៨ និង០០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ បៀន បូរ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើផ្លូវ មានទីលំនៅភូមិក្តុលក្រោម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រីឯជនសង្ស័យមានឈ្មោះថា ថន វុទ្ធី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុ (ឃាត់ខ្លួន)។

សភាពរឿងហេតុៈ ជនសង្ស័យទើបចេញពីពន្ធនាគារបានរយៈពេល ០២ខែ ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា ។ នៅពេលកើតហេតុជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនសំដៅមកកន្លែងកម្មករធ្វើផ្លូវ ពេលទៅដល់ជនសង្ស័យបានគំរាមជនរងគ្រោះថា៖ ពួកអ្ហែងប្រយ័ត្នងាប់ បន្ទាប់មកជនសង្ស័យដើរចេញបាត់មួយសន្ទុះក៏ដើរត្រឡប់មកវិញដោយមានកាន់ដបស្រាពេលដើរទៅដល់កន្លែងកើតហេតុ ជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ក៏រត់គេចចេញ ហើយទៅប្តឹងលោកមេភូមិក្រូចសើច បន្ទាប់មកលោកមេភូមិបានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឬស្សី កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ពេលសមត្ថកិច្ចទៅដល់ជន សង្ស័យបានទាញកណ្តៀវកាប់មកលើសមត្ថកិច្ចប៉ុស្តិ៍ តែមិនត្រូវ ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Leave a Reply

Your email address will not be published. Required fields are marked *