អ្នកដឹកនាំទូរទស្សន៍ដ៏ល្បី លោក គួច ខេវិន សរសើរយុវជន សាញ់ ប៊ុនហឿន មិនដាច់ពីមាត់ ដែលធ្វើឲ្យខ្មែរភ្ញាក់ គិតពីសីលធម៌សង្គមឡើងវិញ

អ្នកដឹកនាំទូរទស្សន៍ដ៏ល្បី លោក គួច ខេវិន សរសើរយុវជន សាញ់ ប៊ុនហឿន មិនដាច់ពីមាត់ ដែលធ្វើឲ្យខ្មែរភ្ញាក់ គិតពីសីលធម៌សង្គមឡើងវិញ

ដូចដែរប្រិយមិត្តបានជ្រាបច្បាស់ហើយ​ថា រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស ​នៃ​ការផ្ទុះ​ជម្លោះ​គ្នា​រវាង​ក្រុម​តារា​សិល្បៈ​ល្បីៗ​របស់​ខ្មែរ​ដែល​ត្រូវបាន​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ,​លោក ហេង ឡុង និង​អ្នក​នាង ច​ន ច័ន្ទ​លក្ខិណា ដឹកនាំ​ចេញទៅ​សម្តែង​-​ច្រៀង​នៅលើ​ទឹកដី​ប្រទេស​កូរ៉េ​ កាលពី​ថ្មីៗ​នេះ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​ពលករ​មួយក្រុម​ធ្វើការ​រិះគន់​ និង​ជេរ​ប្រមាថ​ដល់​ជាតិ​សាសន៍​ខ្មែរ​ទូទាំង​​ប្រទេស​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលែកបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kevin Kouch បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ” ក្នុងនាមខ្ញុំដែលបាននិងកំពុង បន្តការងារក្នុង សង្គមសិល្បៈ ពិតជាមានចិត្តសោមនស្ស រីករាយយ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយហេតុថា”តម្លៃនៃសិលធ៌មសង្គម”ត្រូវបានគេផ្តោតនិងចាប់អារម្មណ៍​ជាខ្លាំងឡើងវិញ… ការចាប់អារម្មណ៍គឺនៅត្រង់ថា តាមរយៈសកម្មភាពរបស់ ក្រុមសិល្បៈករ សិល្បការនីមួយក្រុមតូច និងបងប្អូនពលករមួយក្រុម​តូចផ្សេងទៀតបានប្រើពាក្យសម្តី មិនគួរគប្បី ដែលអ្នកខ្លះហៅថាជាការត្មិះដៀល ប្រមាថមើលងាយ ចំពោះគ្នាដែលរួមសញ្ជាតិខ្មែរតែមួយដោយផ្តើមចេញពីនិយាយស្តី រាំច្រៀង ចាក់ចម្រៀងបង្កសម្លេងរំខាន នៅឯព្រលានយន្តហោះ ដែលជាទីសាធារណៈលើទឹកដីប្រទេសរបស់គេ។

 ការតិះដៀលក្តី ប្រមាថក្តី គឺវាសុទ្ធតែជាមេរៀនសម្រាប់កែតម្រូវយេីងទាំងអស់គ្នា​ (បេីយេីងមិនធ្វេី​ គេក៏មិនថា)​ តាមរយៈពាក្យសម្តី​ និងវីឌីអូ​ អ្នកណាខុស​ អ្នកណាត្រូវ​ គឺយេីងម្នាក់ៗសុទ្ធតែបានដឹងច្បាស់…​ យេីងត្រូវតែខិតខំពង្រឹងសីលធម៌ គុណធ៌ម របស់ខ្មែរយេីង​អោយបានល្អ​ គឺសម្រាប់យេីង​ផ្ទាល់ និងសម្រាប់កូនចៅរបស់យេីងនាថ្ងៃអនាគត…​ យេីងសុទ្ធតែជាខ្មែរតែមួយ​ យើងគួរគប្បីបើកចិត្តឲ្យទូលាយ ពិចារណាឲ្យគ្រប់ជ្រុងជ្រោយ មេត្តាអធ្យាស្រ័យឲ្យបានខ្ពស់ចំពោះខ្មែរដូចគ្នា ។

ការសងសឹកមិនមែន ជាសិលធ៌ម គុណធ៌មរបស់ខ្មែរនោះឡើយ នោះបើអ្នកស្រឡាញ់ជាតិខ្លួនជាខ្មែរ ស្រឡាញ់សិលធ៌មខ្មែរ និងស្រឡាញ់កិត្តិយសខ្លួនជាខ្មែរ កុំឱ្យបរទេសជិតខាង​ គេមាក់ ងាយយេីង🤔សូមអនុមោទនាកាន់បិណ្ឌ ទាំងអស់គ្នា​ និងសូមជួបតែសំណាងល្អៗ ពីខ្ញុំបាទ🙏🙏🙏។

Leave a Reply

Your email address will not be published. Required fields are marked *