នគរបាលបង្រ្កាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវ ចាប់ឃាត់មនុស្សបាន២៣នាក់ និងមេការ០៣នាក់ រួមនិង…

នគរបាលបង្រ្កាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវ ចាប់ឃាត់មនុស្សបាន២៣នាក់ និងមេការ០៣នាក់ រួមនិង...

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣០នាទី នគរបាល បានចុះបង្រ្កាបទីតាំងម៉ាស្សាមួយកន្លែង  យីហោអ័រគីដេ ធ្វើការឃាត់ខ្លួននារីបម្រើសេវាម៉ាស្សាចំនួន២៣នាក់ ជាជនជាតិខ្មែរ ក្នុងនោះមាន០២នាក់ ត្រូវបានសង្ស័យថា ជាអនីតិជនដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ១៧ឆ្នាំ ដែលហេតុការណ៍នេះនៅចំណុចផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួននេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការស្រាវជ្រាវស៉ើបអង្កេតជាច្រើនថ្ងៃ ទើបឈានដល់ការឃាត់ខ្លួនមេការគ្រប់គ្រងចំនួន០៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ទីតាំងហាងម៉ាស្សានេះ មានបន្ទប់ចំនួន២៧បន្ទប់ ចំពោះតម្លៃសេវាផ្លូវភេទវិញ មានចាប់ពី៣០ឡើងទៅ និង ដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំមកការិយាល័យជំនាញ។ ក្រោយបញ្ចប់ការសាកសួរ ចំពោះអ្នកដែលពុំពាក់ព័ន្ធ សមត្ថកិច្ចជំនាញអនុញ្ញាត ឲ្យត្រឡប់ទៅវិញជាធម្មតា។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួន បុរសមេការចំនួន០៣នាក់ជាបន្តអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកឯនារីបំរើសេវាម៉ាស្សា ត្រូវបានសមត្ថកិច្ចប្រគល់ជូន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *