បង្កររឿងរាល់តែថ្ងៃ…ជនជាតិចិនមួយក្រុម ជិះរថយន្តឡិចស៊ីស ៥៧០ ចូលទៅប្លន់ ក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស យកប្រាក់អស់…

បង្កររឿងរាល់តែថ្ងៃ...ជនជាតិចិនមួយក្រុម ជិះរថយន្តឡិចស៊ីស ៥៧០ ចូលទៅប្លន់ ក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស យកប្រាក់អស់...

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនជាតិចិនចំនួន៦ នាក់ ក្រោយពីក្រុមជនសង្ស័យមួយក្រុមនេះ បានធ្វើសកម្មភាពចូលប្លន់ យកប្រាក់នៅក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស (ជាប់របងមន្ទីរសុខាភិបាលខេត្ត)  អស់ចំនួន២០០០ដុល្លារ រួចក៏រត់គេ​ចខ្លួនបាត់តែម្តង ហេតុការណ៍នេះបានកើតឡើងនៅ ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យមានគ្នា១០នាក់ បានធ្វើសកម្មភាពចូលប្លន់ បានប្រាក់ចំនួន២ពាន់ដុល្លារ រួចក៏រត់គេចខ្លួនបាត់ស្រមោល​តែម្តង ។ លោកបានបន្តទៀតថា ជនជាតិចិនមួយក្រុមនោះ បានចូលទៅកន្លែងទទួលភ្ញៀវ ក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស មុខរបរបុគ្គលិក ផ្នែកចិនផ្លែឈើ ហើយបានប្រមូលលុយពីបុគ្គលិកផ្នែកគិតលុយ រួចប្រមូលលុយទៅបាត់ ដោយជិះរថយន្តម៉ាក ឡិចស៊ី ស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។ ក្រោយមក ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនខាងលើ នេះបានចំនួន៦នាក់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវសាវតា អត្តសញ្ញាណ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *