រំភើបជំនួស ! ដល់រដូវភ្ជុំបិណ្ឌភ្លាម ស្រីអូន ទិញការដូរជូនអ្នកមានគុណភ្លែត…(មានវិដេអូ)

រំភើបជំនួស ! ដល់រដូវភ្ជុំបិណ្ឌភ្លាម ស្រីអូន ទិញការដូរជូនអ្នកមានគុណភ្លែត...(មានវិដេអូ)

ពិតណាស់កូនៗគ្រប់ត្រូវតែដឹងគុណដល់ឪពុកម្តាយយើងព្រោះពួកគាត់ទាំងពីរអ្នកមានការលះបង់ខ្លាំងណាស់ដើម្បីកូន ចិញ្ចឹមកូនតាំងពីតូច ធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំពេញក្រពះកូនឲ្យកូនបានរៀនទោះខ្លួនលំបាកខ្លាំងយ៉ាងណាក៏ដោយ មានតែលោកទាំងពីរនាក់នេះទេដែលស្រឡាញ់កូនខ្លាំងជាងអ្នកណាទាំងអស់កូនៗទាំងអស់គួរណាស់តែនាំគ្នាតបស្នងគុណ និងផ្តល់ក្តីស្រឡាញ់ទៅលោកទាំងពីរវិញផង មើលថែរក្សាលោក នៅពេលដែលលោកចាស់ទៅ ធ្វើការអ្វីលែងកើត ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ah Ry Nuon បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ជីវិតកូនពេលនេះប្រឹងគ្រប់យ៉ាងដេីម្បីលោកទាំង២គ្មានអ្វីដែលកូនជូនអ្នកមានគុណមិនបានទេ អោយតែលោកទាំង២សប្បាយចិត្ត កូននៅចងចាំការលះបង់គ្រប់យ៉ាងដេីម្បីចិញ្ចឹមនឹងមេីលថែរកូនៗទាំង៣😔ប៉ារត់ម៉ូតូ ប៉ាធ្លាប់លីសែង ប៉ាធ្វេីគ្រប់យ៉ាងដេីម្បីលុយអោយកូនបានឆ្អែតក្រពះរូបភាពមួយដែរខ្ញុំចងចាំជាប់ភ្នែក គឺពេលដែរប៉ាម៉ាក់ដេីរបេះត្រកួន

តាមបឹងយកមកឆាត្រលប់ខ្លាញ់អោយកូនញាំ តែប៉ាម៉ាក់មិនដឹងថាកូនលួចមេីលស្រក់ទឹកភ្នែកតែម្នាក់ឯងទេ កូនចាំមួយជីវិត😔ចាប់ពីពេលនោះមកកូនបានសន្យាជាមួយខ្លួនឯង និងមិនអោយប៉ាម៉ាក់លំបាកដោយសារកូនទៀតទេ🙏🏻នេះជាហេតុដែរកូនមិនហ៊ានសំរាក ទោះកូនហត់តែកូនរីករាយ🙂សង្ឃឹមថាកូនៗគ្រប់គ្នាកុំភ្លេចលោកទាំង២ ព្រោះគាត់ចាស់ហេីយបេីទុកគាត់ចោលអ្នកនឹងមានវិប្បដិសារីនៅថ្ងៃក្រោយសូមធ្វេីបុណ្យទាន់ខែភ្លឺ🙏🙏🙏🙏។ 

សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *