រថយន្ត ឡិចស៊ីស NX200T បើកបុករ៉ឺម៉កកង់បី ពីក្រោយ បណ្តាលឲ្យអ្នកបើករថយន្តរងរបួស ហើយរថយន្តនិងម៉ូតូកង់បី រងការខូចខាតយ៉ាងដំណំ…

រថយន្ត ឡិចស៊ីស NX200T បើកបុករ៉ឺម៉កកង់បី ពីក្រោយ បណ្តាលឲ្យអ្នកបើករថយន្តរងរបួស ហើយរថយន្តនិងម៉ូតូកង់បី រងការខូចខាតយ៉ាងដំណំ...

ភ្នំពេញ៖ កាលពីវេលាម៉ោង ១២ និង០៩នាទី ខែកញ្ញា ឆ្នាំ២០១៩​​នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត ឡិចស៊ីស ស៊េរីទំនើបមួយគ្រឿងបើកបុករ៉ឺម៉កកង់បី ពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបររថយន្ត រងរបួសស្រាល ព្រមទាំងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងចំណុចនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុននពេលកើតហេតុ រ៉ឺម៉កកង់បីរបស់គាត់បានបែកកង់ ហើយក៏បានឈប់ដូរកង់រថយន្ត ស្រាប់តែមានរថយន្ត ឡិចស៊ីស NX200Tស៊េរីទំនើបមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2AW-2266 បើកបរក្នុងទិសដៅពីជើងទៅត្បូង បើកបរក្នុងល្បឿនយ៉ាងលឿន ក៏មិនបានបុករ៉ឺម៉កកង់បីពីក្រោយ ទើបបណ្តាលឲ្យរងរបួសយ៉ាងតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌសែនសុខ រងចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *