តារាចម្រៀងរួមទ្រនំ កញ្ញា សុខ ពិសី រំភើបផង ខ្នាញ់ផង ពេលបានពរអូនទេវី កូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ…មានវិដេអូ

តារាចម្រៀងរួមទ្រនំ កញ្ញា សុខ ពិសី រំភើបផង ខ្នាញ់ផង ពេលបានពរអូនទេវី កូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ...មានវិដេអូ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ ដេ លោក ឆាយ វីរៈយុទ្ធ និងភរិយា ទើបតែទទួលបានសមាជិកថ្មី កាលពីប៉ុន្មានថ្ងៃមុននេះ ដោយកូនស្រី របស់លោក មានឈ្មោះថា  វីរៈយុទ្ធ អភិជាតាទេវី ។ ក្រោយពីបានឃើញកូនស្រីរបស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធភ្លាម ធ្វើឲ្យម្នាក់ៗ សរសើរមិនដាច់ពីមាត់គ្រប់គ្នា។

ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ តារាចម្រៀងរួមទ្រនំ កញ្ញា សុខ ពិសី ក៏បានទៅសួរសុខទុក្ខ កូនរបស់លោក ឆាយ វីរៈយុទ្ធ ផងដែរ ដោយមានការវិដេអូ មកចែកជូនបងប្អូន ក៏ដូចអ្នកគាំទ្រ របស់កញ្ញា បានទស្សនា ពីកូនស្រីរបស់លោក ឆាយ វីរៈយុទ្ធ ថាគួរឲ្យខ្នាញ់ខ្លាំងយ៉ាងណា ។ នៅក្នុងគណនីហ្វេសប៊ុករបស់ តារាចម្រៀងស្រីស្រស់ស្អាតម្នាក់នេះ ក៏បានបង្ហើបឲ្យដឹងថា “មកលេងកូនទេវី💕🥰ម៉ាក់មីងសែនស្អប់កូនណាស់😂ឃើញថ្ពាល់ចង់តែខាំទេ🥰 ឆាយ វីរៈយុទ្ធ Chhay Virakyuth”។

ទន្ទឹមនឹងនេះ កញ្ញា សុខ ពិសី ក៏បានជូនពរឲ្យក្មួយស្រី និងអ្នកម៉ាក់ មានសុខភាពល្អ សំណាងល្អ ផងដែរ។ នៅក្នុងផងដែរ ក៏បងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ថា “កញ្ញា សុខ ពិសី កាន់ក្មួយទំនងណាស់”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានជូនពរ អ្នកម៉ាក់ និងអូន ទេវី មានសុខភាពល្អ ធំឡើងក្លាយជាក្មេងដ៏ឆ្លាតវៃ​៕

មានវិដេអូ៖

ប្រភព៖ សុខ ពិសី

Leave a Reply

Your email address will not be published. Required fields are marked *