ជួយចែករំលែកផង កំសត់ណាស់…វត្តឧត្តមមុនី និងប្រជាជនរងគ្រោះដោយសារទឹកជំនន់លិចអស់ហើយ គ្មានចង្ហាន់ឆាន់ទេ…មានវិដេអូ

ជួយចែករំលែកផង កំសត់ណាស់...វត្តឧត្តមមុនី និងប្រជាជនរងគ្រោះដោយសារទឹកជំនន់លិចអស់ហើយ គ្មានចង្ហាន់ឆាន់ទេ...មានវិដេអូ

បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ឲ្យថា គុណម្ចាស់ ស៊ាន ច័ន្ទដារ៉ា ដែលព្រះអង្គ បានចូលរួមយ៉ាងសកម្ម ដើម្បីជួយដល់ជនទីទាល់ក្រ ក្មេងកំព្រា ចាស់ជរា និងជនពិការ ទាំងអស់ មិនថានៅទីណា​ កន្លែងណា ក៏គុណម្ចាស់ តែងតែស្វះស្វែង នៅក្នុងការជួយដល់ពួកគាត់ ដោយមិនគិតការនឿយហត់ ឡើយ។ 

បើយើងមើលពីស្ថានភាពទឹកវិញ គឺមិនរាក់នោះទេ ដូចនេះព្រះសង្ឃពិតជាពិតបាកស្វែងរកចង្ហាន់ ហើយពុទ្ធបរិស័ទ ក៏ពិបាកនៅក្នុងការយកចង្ហាន់ទៅប្រគេន ព្រះសង្ឃផងដែរ ។ ទាំងនេះគឺជាការលំបាក ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលមានបំណងចង់យកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ ។

ដោយឡែក កាលពីពេលថ្មីៗនេះ មានបងប្អូនជាច្រើន បានបង្ហោះពីសក្មភាពរបស់លោកសង្ឃជាច្រើន ដែលមិនចង្ហាន់ឆាន់ ហើយត្រូវទឹកជន់លិច ពិបាកក្នុងការធ្វើដំណើរ ដោយការធ្វើដំណើរត្រូវពឹងលើការចាវទូក ឆ្លងកាត់ទឹក ទើបបានទៅដល់។ នៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់ ស៊ាន ច័ន្ទដារ៉ា​ បានបង្ហោះសារថា​ “ចម្រើនពរ ញាតិញោមសប្បុរសជនគ្រប់មជ្ឈដ្ឋាន please share មេត្តាចូលរួមជួយតាមកម្លាំងសទ្ធាជ្រះថ្លា ជួយដល់ព្រះសង្ឃដែលគង់នៅវត្តឧត្តមមុនី និងប្រជាជនរងគ្រោះទឹកជំនន់ប្រហែល60គ្រួសារ នៅភូមិតាង៉កថ្មី ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយក្ដីអាណិតផង😓 ចូលរួមឧបត្ថម្ភបាន លេខអាត្មាភាព 016542254 អាត្មាភាពហ្នឹងនិមន្តទៅថ្ងៃអង្គារ ទី24 ខាងមុខនេះ 20/09/2019 credit:ព្រះអង្គគ្រូ ឆនហ៊ាង”។

ចំណែកគុណម្ចាស់ ភិក្ខុ សិរីបញ្ញា ឆន ហ៊ាង បានសូមអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់ ព្រះសង្ឃដែលគង់នៅក្នុងវត្ត ជួបនូវការលំបាកផង ។ គុណម្ចាស់ សារថា​ ” សូមអរព្រះគុណលោកម្ចាស់ និងញោមញាតិពុទ្ធបរិស័ទសប្បុរសជនដែលបានជួយដល់វត្តអាត្មាដ៏កម្សត់ដែលសព្វថ្ងៃកំពុងតែរង់គ្រោះដោយទឹកជំនន់”៕

មានវិដេអូ៖

ប្រភព៖ ស៊ាន ច័ន្ទដារ៉ា 

Leave a Reply

Your email address will not be published. Required fields are marked *