អាណិតណាស់…ម្តាយស្រែកយំ នឹកកូនស្រី ដែលទើបតែកើតបាន ១០ខែ ក៏ត្រូវបានឪពុកខាងប្តីជាចៅសង្កាត់អូរឬស្សី២ បំបែកកូនពីម្តាយ សូម្បីតែមុខក៏មិនឲ្យជួបផង…មានវិដេអូ

អាណិតណាស់...ម្តាយស្រែកយំ នឹកកូនស្រី ដែលទើបតែកើតបាន ១០ខែ ក៏ត្រូវបានឪពុកខាងប្តីជាចៅសង្កាត់អូរឬស្សី២ បំបែកកូនពីម្តាយ សូម្បីតែមុខក៏មិនឲ្យជួបផង...មានវិដេអូ

អ្នកម្តាយគ្រប់រូប តែងតែមានការព្រួយបារម្ភពីកូន មិនថាកូននោះ ធំ ឬតូចឡើយ ។ ទឹកចិត្តម្តាយចំពោះកូន ពិតជាធំធេងខ្លាំងណាស់ ។ ម្តាយគ្រប់រូបអាចលះបង់បានគ្រប់យ៉ាង ដើម្បីកូន និងដើម្បីសេចក្តីសុខរបស់កូន ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏អ្នកម្តាយគ្មានថ្ងៃទៅណាចោលកូនជាដាច់ខាត។  ដោយឡែកមានស្រ្តីម្នាក់ ឈ្មោះថា  គួន កែវពិសី អាយុ២៥​ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទេស​ចរណ៍មួយ ដែលត្រូវជាម្តាយ រីឯស្វាមី មានឈ្មោះថា ចន្ទ សុខវីរៈ អាយុ ៣០ឆ្នាំ មុខរបរ​បុគ្គលិក សណ្ឋាគារ អ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងទទួលបានចំណងដៃមួយ នោះគឺកូនស្រី អាយុទើបតែបាន១០ខែតែប៉ុណ្ណោះ។ 

ទន្ទឹមនឹងនេះ នៅក្នុងគណនីហ្វេប៊ុកមួយដែលមានឈ្មោះថា Mss Ssei បានបង្ហោះសារថា​ “ជួយ​ Share ផង​បំបែក​ម្តាយ​កូន​ប្អូនស្រីញុម​មិន​អោយ​គាត់​បាន​ជួប​មុខ​គ្នា​សោះ​ ចៅសង្កាត់អូរឫស្សី២បំបែកកូនប្រសាស្រី ដោយវិធីឲ្យកូនប្រុសទៅលួចចៅស្រី (មានវីដេអូ)”។ ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានបន្តទៀតថា​ “ជាឪពុកក្មេក ជាម្តាយក្មេក ហើយជាលោកប្តីផងដែរនោះចិត្តលោកទាំង 3 សាងពីអី? ហេតុអីពង្រាត់ម្តាយកូនដែរអោបហ្នឹងទ្រូងដែរមានអាយុទើបបាន 10 ខែយ៉ាងដូច្នេះ មនុស្សចាស់ចង់ឈ្នះចង់ចាញ់ដោយមិនអាណិតចៅហ្នឹងកូនទេឬយ៉ាងមិច????។ សម្រែកទ្រហោយំរបស់ស្ត្រីជាម្តាយដែរចង់ជួបមុខកូនស្រីដែរឪពុកទៅលួចយកមកដោយមិនបានដឹងមុន😢😢😢😢😢តោះស្រីៗទឹកចិត្តជាម្តាយជួយស៊ែរម្នាក់មួុយៗរកយុត្តិធម៍អោយគ្នាផង🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻។ ជួយ​ share រក​យុត្តិធម៌​អោយ​ប្អូនស្រី​ខ្ញុំ​ផង​ ទឹកចិត្តម្តាយ​ ពពោះប្រាំបួនខែដប់ថ្ងៃ​ រងកាំបិតនៅសល់ស្នាមដល់សព្វថ្ងៃ​ អស់ឈាមទាំងថ្លុក ម្តេចអ្នកឯងបំបែកម្តាយគេពីកូនគេ​ អ្នកឯងអីក៏គ្មានបេះដូងម្លេះ​ ទាំងកូនតូចមិនទាន់អាយុ១ ខួបផង​ នៅបៅដោះម្តាយរាល់ថ្ងៃ​ (កូនអត់ចេះបៅទឹកដោះគោទេ)​ ដេកអោបទ្រូងម្តាយរាល់ថ្ងៃ​ ម្តាយនឹកកូនណាស់​ អាណិតកូន​ ត្រូវគេផ្តាច់ដោះទាំងកូននៅតូច​ ចេះធ្វេីរឿងបែបនេះកេីត​ ពង្រាត់កូនគេពីម្តាយគេ​ លាក់ទុកបង្ខាំងមិនអោយម្តាយជួបកូន សូម្បី5ម៉ែត​ ពីចំងាយ​ ម្តាយទៅសុំមេីលក៏គេមិនអោយមេីលដែរ. 🙏🏻Please help me spread this cruel act។ 

ជាមួយគ្នានោះផងដែរ លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា “ករណី​ចៅសង្កាត់​ អូរឬស្សី​ ២​ និង​ ក្រុម​គ្រួសារ​ រារាំង​ មិនអោយ​ ម្ដាយ​ជួបកូនស្រី​ បង្កើត​របស់ខ្លួន​ អាយុទេីបតែ​ ១០​ ខែ​ ខ្ញុំនឹងតាមដានរឿងនេះរហូតដល់ទីបញ្ចប់​

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ ឪពុកម្ដាយ​ក្មេក​បំបែកកូនប្រសារស្រី​ ពីកូនប្រុសរបស់ខ្លួន​ និង​ បានយកទារកអាយុ​ ១០​ ខែ​ មករក្សាទុកដោយមិនអោយម្ដាយបានជួបនោះ​ ខ្ញុំបាន​រាយការណ៍រឿងហេតុនេះ​ ជូន​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ រួចហេីយ​ ។ ពេលនេះនគរបាល​ ខណ្ឌទួលគោក​ និង​ នគរបាល​ ខណ្ឌសែន​សុខ​ កំពុង​ធ្វើការ​ហេីយ​ ។ សង្ឃឹមថា​ ទារកស្រី​ អាយុ​ ១០​ ខែ​ នេះ​ នឹងបានជួបម្ដាយវិញក្នុងពេលឆាប់ៗ​ ។ យេីងខ្ញុំក៏កំពុងតាមដានរឿងនេះបន្តទៀត​ ដេីម្បីស្វែងរកយុត្តិធម៌អោយភាគីពាក់ព័ន្ធទាំងសងខាង​ “។

ទន្ទឹមនឹងគ្នានេះផងដែរក៏មានម្ចាស់គណនិហ្វេសប៊ុកឈ្មោះ Chea Sophalla បានបង្ហោះសារថា “កូនគឺជាបេះដូង​ ថ្លេីមប្រម៉ាត់​ និងជាកែវភ្នែក​ ជាជិវិត​ របស់ម្តាយគ្រប់រូប​ គេនៅក្នុងផ្ទៃ​ ដែលផ្សារភ្ញាប់ជាមួយជិវិត​យេីងដែលជាម្តាយ​ 9ខែ​ 10ថ្ងៃ​ នៅពេលដែលគេឈឺ​ បេីសិនជាអាចយេីងសុខចិត្ត​ ឈឺជំនួសគេ​ នៅពេលដែលគេសប្បាយ​ យេីងគឺជាអ្នកដែលសប្បាយជាងគេទៅទៀត​ អ្នកជាម្តាយគ្រប់រូបប្រាកដជាយល់អារម្មណ៍មួយនេះ​ 😢 សំរែកស្រីម្នាក់ដង្ហោយហៅរកកូន​ ដោយការនឹករលឹក​ ការបារម្ភ​ពីកូនរបស់នាង​ ដែលកំពុងតែអោបនឹងទ្រូងទាំងមិនទាន់ផ្តាច់ការបំបៅ​ ហេីយត្រូវបានពង្រាត់​ ដោយមនុស្សគ្មានបេះដូង​ ថ្លេីមប្រម៉ាត់​ គ្មានមនោសពេា្ចទនា​ មិនអាសូរដល់សំរែកយំរបស់ម្តាយដែលកំពុងទាមទារជួបកូនរបស់​គេ​ ។ បេីជ្រុលជាអស់ចិត្តនិងគ្នាហេីយ​ គួរតែបែកគ្នាដោយសន្តិវិធី​ទៅ​ ហេតុអ្វីក៏ប្រេីអំណាច​ ទឹកលុយមកបំពានលេីអ្នកទន់ខ្សោយទាំងដែលគ្នា​ មិនមានកំហុស​ គ្នាខំបំពេញកាតព្វកិច្ចជាប្រពន្ធ​ ជាកូនប្រសារ​ ដែលបំរេី​ គ្រប់ៗគ្នា​ក្នុងផ្ទះសាច់ថ្លៃបែបនេះហេីយ​ តេីនៅចង់បានអ្វីពីនាងទៀត​ ? តេីព្រោះតែនាងតូចទាបជាងអ្នក នេះជាកំហុសដែរមែនទេ​ ? ហេីយតេីអ្នកដែលពង្រាត់កូនពីម្តាយគេ​ នេះដោយពុំទាន់មានសាលក្រមណាមួយសំរេចថាអោយកូនទៅខាងណា​ ជាការត្រឹមត្រូវ​ ? ថាឪពុកម្តាយក្មេកទៅអ្នកប្រកាន់​ ចុះលោកជាប្តី​ យកគេមកធ្វេីជាប្រពន្ធ​ ឬចាត់ទុកគេជាអ្វី​ ? ក្តីស្រឡាញ់របស់លោកជាប្តីនិង​ ចំពោះស្រីដែលលោកស្រឡាញ់រហូតដល់ក្រាបផ្ទឹមជាប្តីជាប្រពន្ធ​ នេះបាត់រលាយទៅណា​ ? ហេីយបេីដឹងថា​ គ្មានសមត្ថភាព​ និង​ ការពារ​ប្រពន្ធខ្លួនឯងបាន​ ចឹងយកនាងមកធ្វេីអី​ ? លោកជាឪពុកក្មេក​ ជា​ ម្តាយ​ ក្មេក​ និង​ ជាប្តី​ នេះសំណាងហេីយ​ ដែលបាននាងជាកូនប្រសារ​ មិនចេះដេីរលេង​ មិនចេះ​ ផឹក​ មិន​រញ៉េរញៃប្រុស​ឈ្មោល​ ខំធ្វេីការដេីម្បីជួយសំរួលជីវភាពគ្រួសារ​ ចប់ម៉ោងការងារ​ មកដល់ផ្ទះធ្វេីតួនាទី​ ជាមេផ្ទះ​ ដោយធ្វេីការងារផ្ទះ​ និង​មេីលកូន​ មិនដែរខ្ចឹលច្រអូស​ ចឹងហេីយ​ នៅមិនគ្រប់មែនទេ​ ? ដូចជាជ្រុលពេកទេ​ ដឹង​ ? ដូចជាអយុត្តិធម៌និងបំពានគេពេកហេីយ​ ។ ត្រូវរឹងបុឹងឡេីង​ Pam Pam ពួកយេីងនិងទទួលបាននូវ​ យុត្តិធម៌​ ហេីយប្អូននិងបានជួបកូនក្នុងពេលឆាប់នេះហេីយ​” ៕

មានវិដេអូ៖

ប្រភព៖ Mss Ssei

Leave a Reply

Your email address will not be published. Required fields are marked *