លោក ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភអូប័រចំនួន២គ្រឿង សម្រាប់ប្រើប្រាស់ក្នុងសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង…

លោក ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភអូប័រចំនួន២គ្រឿង សម្រាប់ប្រើប្រាស់ក្នុងសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង...

នៅថ្ងៃនេះ លោក ឧកញ៉ា ទៀ វិចិត្រ  អគ្គនាយកក្រុមហ៊ុនGTVC  បងប្អូនបានស្គាល់រូបលោក តាមរយៈសកម្មភាពនានារបស់លោក ដែលបានជួយដល់ចាស់ជួបនូវការលំបាក ។ រាល់ពេលធ្វើដំណើរតាមផ្លេូវ ឲ្យបានជួបលោកយាយ លោកតា ដែលលក់ដូរតាមផ្លូវគឺលោក មិនដែលរំលងបានឡើយ លោកតែងតែចុះជួយគ្រប់ពេលវេលា។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Bunleng បានរៀបរាប់នៅក្នុងថា “លោកឧកញ៉ាទៀ វិចិត្រ បានឧបត្ថម្ភអូប័រចំនួន២គ្រឿង ដល់រដ្ឋបាលស្រុក ព្រៃនប់ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានពិសេសទុកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ។ ក្រោយទទួលបានជំនួយនេះ លោក សរ កក្កដាអភិបាលស្រុកព្រៃនប់ ក្នុងនាមរដ្ឋបាលស្រុក នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកឧកញ៉ាទៀ វិចិត្រនិងគ្រួសារ ដែលបានឧបត្ថម្ភអូប័នេះ ដល់រដ្ឋបាលស្រុក ប្រើប្រាស់ក្នុងមូលដ្ឋាន”។

ដោយឡែក ក្រោយពីបានឃើញការបង្ហោះសារនេះភ្លាម ក៏មានបងប្អូនជាច្រើន បានសម្តែងការរំភើប និងថ្លែងអំណរគុណដល់លោកឧកញ៉ាជាខ្លាំង ដែលរូបលោកតែងតែជួយ បងប្អូនខ្មែរ ជួបនូវការលំបាកនោះ៕

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *