ក្រោយភ្លៀងមេឃនិងស្រលះ…ទីបំផុតបងស្រីបានជួបកូនវិញហើយ ហើយក៏សូមទោសទៅ ឪពុកម្ដាយ​ក្មេក​ផងដែរ…

ក្រោយភ្លៀងមេឃនិងស្រលះ...ទីបំផុតបងស្រីបានជួបកូនវិញហើយ ហើយក៏សូមទោសទៅ ឪពុកម្ដាយ​ក្មេក​ផងដែរ...

កាលពីពេលថ្មីៗនេះ ស្រ្តីម្នាក់ បានស្រែកយំយ៉ាង ក្រោយពីបែកជាកូនស្រីសំណព្វចិត្ត និងត្រូវបានឪពុកក្មេករារាំងមិនឲ្យចូលជួបមុខកូនស្រី។ ភ្លាមៗនោះ ធ្វើឲ្យមហាជន មានការខឹងសម្បារជាខ្លាំង ព្រោះថា រឿងនេះមិនគួរកើតឡើងនោះទេ ដោយសារតែម្តាយរបស់ក្មេងនោះ ត្រូវមានសិទ្ធិនៅក្នុងការជួបជាមួយកូនស្រី។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានដឹងភ្លាម លោកក៏បានបង្ហោះសារថា “ករណី​ចៅសង្កាត់​ អូរឬស្សី​ ២​ និង​ ក្រុម​គ្រួសារ​ រារាំង​ មិនអោយ​ ម្ដាយ​ជួបកូនស្រី​ បង្កើត​របស់ខ្លួន​ អាយុទេីបតែ​ ១០​ ខែ​ ខ្ញុំនឹងតាមដានរឿងនេះរហូតដល់ទីបញ្ចប់​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ ឪពុកម្ដាយ​ក្មេក​បំបែកកូនប្រសារស្រី​ ពីកូនប្រុសរបស់ខ្លួន​ និង​ បានយកទារកអាយុ​ ១០​ ខែ​ មករក្សាទុកដោយមិនអោយម្ដាយបានជួបនោះ​ ខ្ញុំបាន​រាយការណ៍រឿងហេតុនេះ​ ជូន​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ រួចហេីយ​ ។ ពេលនេះនគរបាល​ ខណ្ឌទួលគោក​ និង​ នគរបាល​ ខណ្ឌសែន​សុខ​ កំពុង​ធ្វើការ​ហេីយ​ ។ សង្ឃឹមថា​ ទារកស្រី​ អាយុ​ ១០​ ខែ​ នេះ​ នឹងបានជួបម្ដាយវិញក្នុងពេលឆាប់ៗ​ ។ យេីងខ្ញុំក៏កំពុងតាមដានរឿងនេះបន្តទៀត​ ដេីម្បីស្វែងរកយុត្តិធម៌អោយភាគីពាក់ព័ន្ធទាំងសងខាង”​ ។

មិនបានប៉ុន្មានផង​ លោកផែង វណ្ណៈ ក៏បានទៅជួបលោក ចៅសង្កាត់ ហើយរឿងនោះក៏បានបញ្ចាប់ ដោយលោកបានរៀបរាប់ថា “ក្រោយ​ភ្លៀង​មេឃស្រលះ​ ពេលនេះប្អូនស្រី​ ពិសី​ បានជួបកូនស្រីវិញហេីយក្រោមការសម្របសម្រួលរបស់ប្អូនស្រី​ ជា​ ផល្លា​ ។ ប្អូនស្រី​ ពិសី​ ដែលធ្លាប់មានកំហុសឆ្គងចំពោះ​ ឪពុកម្ដាយ​ក្មេក​ក៏​បានធ្វេីការសុំទោស​ ឪពុកម្ដាយ​ក្មេក​ ដេីម្បី​បញ្ចប់​បញ្ហាផងដែរ​ “៕

ប្រភព៖ Pheng Vannak News

Leave a Reply

Your email address will not be published. Required fields are marked *