ចាប់ខ្លួនបុរសម្នាក់បញ្ជូនមកតុលាការ​ ករណីឆបោកប្រាក់និងចេញសែកគ្មានសាច់ប្រាក់ជិត១០ម៉ឺនដុល្លារអាមេរិក​

ចាប់ខ្លួនបុរសម្នាក់បញ្ជូនមកតុលាការ​ ករណីឆបោកប្រាក់និងចេញសែកគ្មានសាច់ប្រាក់ជិត១០ម៉ឺនដុល្លារអាមេរិក​

ភ្នំពេញ៖នគរបាលព្រហ្មទណ្ឌស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចាប់ខ្លួនបុរសម្នាក់​ បញ្ជូនមកតុលាការ​ នៅថ្ងៃទី២០​ ខែកញ្ញា​ នេះ​ ដេីម្បីសាកសួរបទល្មេីសឆបោកប្រាក់​ និង​ បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន​ ជិត១០ម៉ឺនដុល្លារអាមេរិក​ ។

បុរសរូបនេះឈ្មោះ​ មុំ​ អស្សនី​ អាយុ៤២ឆ្នាំ​ មានទីលំនៅផ្ទះលេខ​ 27A ក្រុម៣​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក​ ហុង​ សុគុណ​ វឌ្ឈនា​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ ។ទោះបីយ៉ាងណា​ ពេលនេះចៅក្រមស៊េីបសួរកំពុងបន្តនីតិវិធីលេីបុរសរូបនេះ​ ៕ ប្រភព៖​ Phorn Sophal

Leave a Reply

Your email address will not be published. Required fields are marked *