សូមចូលរួមរំលែកទុក្ខផង ! បុរសម្នាក់ដែលត្រូវភ្លើងឆេះពេញខ្លួន ហើយដើរលើកដៃសំពះគេឲ្យជូនទៅពេទ្យ តែគេមិនជូននោះពេលនេះគាត់បានស្លាប់បាត់បង់ជីវិតហើយ…(មានវិដេអូ)

សូមចូលរួមរំលែកទុក្ខផង ! បុរសម្នាក់ដែលត្រូវភ្លើងឆេះពេញខ្លួន ហើយដើរលើកដៃសំពះគេឲ្យជូនទៅពេទ្យ តែគេមិនជូននោះពេលនេះគាត់បានស្លាប់បាត់បង់ជីវិតហើយ...(មានវិដេអូ)

បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបកន្លងទៅនេះបានមានករណីអគ្គិភ័យស្ថានីយបញ្ចូលហ្គាសរថយន្តLPG24ម៉ោងបណ្តាលឲ្យមនុស្សប្រុសស្រី

ចំនួន១២នាក់រងរបួស ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ផងដែរ ហើយអ្វីដែលគួរឲ្យការភ្ញាក់ផ្អើលនោះលោក  មឿន កុយ អាយុ៤៦ឆ្នាំ ជាអ្នកបើកបររថយន្តដឹកហ្កាស់ ខាងលើបានត្រូវភ្លើងឆាបឆេះបណ្តាលឲ្យរលួយស្បែកហើយរត់ទៅងអ្នកនៅជិតនោះឲ្យជូនទៅពេទ្យ តែគ្មានអ្នកណាម្នាក់មានចិត្តធម៌ព្រមជូនទេ។ 

 ដោយឡែកនៅក្នុងពេលថ្មីៗនេះមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា Chanthourn Chengបានឲ្យដឹងបុរសដែលត្រូវភ្លើងឆេះខាងលើ បានទទួលមរណៈភាពហើយ “សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូមឿនកុយផងក្មួយ”

គួរបញ្ចាក់ផងដែរថាលោក លោក មឿន កុយរបួសធ្ងន់ ត្រូវម្ចាស់ក្រុមហ៊ុន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯប្រទេសថៃ។ 

ទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *