អាណិតនាយ តាក់ស៊ីណាស់…K01 សម្តែងការអាណិត អាសូរ ដល់នាយ តាក់ស៊ី ដែលរថយន្តទើបនឹងទិញ ក្រោយពីរៃអង្គាសប្រាក់នោះ ពេលនេះត្រូវខូចស្ទើរតែគ្រប់កន្លែង…មានវិដេអូ

អាណិតនាយ តាក់ស៊ីណាស់...K01 សម្តែងការអាណិត អាសូរ ដល់នាយ តាក់ស៊ី ដែលរថយន្តទើបនឹងទិញ ក្រោយពីរៃអង្គាសប្រាក់នោះ ពេលនេះត្រូវខូចស្ទើរតែគ្រប់កន្លែង...មានវិដេអូ

ភ្នំពេញ៖ តារាកំប្លែងដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន នាយ តាក់ ស៊ី ក្រោយពីសឹកមកវិញ លោកក៏បានចូលសម្តែងដូចធម្មតាវិញ ដើម្បីយកប្រាក់មកមើលជំងឺទឹកនោមផ្អែម ។​ តារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះ ពិតជាកំសត់ខ្លាំងណាស់ ព្រោះថាក្រោយពីសឹកមកវិញ លោកមិនមានអ្វីសោះជាប់ខ្លួន សូម្បីតែផ្ទះស្នាក់នៅក៏គ្មានផង។

នាយ តាក់ស៊ី ដែលទើបតែទទួលបានឡានពីសប្បុរសជននោះ ពេលក៏ជួបរឿងមិនចេះចប់ ព្រោះឡានខូចឥតឈប់ឈរ ។ ដោយលោក k01 បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “អាណិតណាស់ សំឡាញ់តាក់ ស៊ីអើយ ជួបជិះ តាមផ្លូវខូចម៉ាស៊ីន ពេលឆេះម៉ាស៊ី ខូចម៉ាស៊ីនត្រជាកវិញម្តង ពេលមកដល់ជាង ខូចបូមចង្កូតផង ខូចជើងក្រោមទៀត ព្រោះ ឡានចង់រលួយហើយ”។

ក្រោយពីបានឃើញពីភាពកំសត់របស់នាយ តាក់ស៊ី ភ្លាមនោះ លោក ជំទាវ​ ហ៊ុន ចាន់ថុល បានជួយឧប្ថម ថវិកា 2លានរៀល ដល់នាយតាក់ស៊ី អរគុណលោកជំទាវ ផងដែរ ព្រមជាមួយគ្នានោះផងដែរ ឯកឧត្តម ហ៊ុន គឹមជាតិ លោកក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន 800,000រៀល។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍អាណិតដល់នាយ តាក់ស៊ី ជាខ្លាំង និងជូនពរឲ្យលោកចាប់ពីថ្ងៃនេះទៅជួបតែរឿងល្អ នៅក្នុងជីវិត ព្រមទាំងឆាប់ជាពីជំងឺផងដែរ៕

មានវិដេអូ៖

ប្រភព៖ Sola Khang

Leave a Reply

Your email address will not be published. Required fields are marked *