សង្ហារហើយចិត្តល្អទៀតIDOL…តារាចម្រៀងលោក ខេមរៈ សិរីមន្ត ជូនថវិការដល់ព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ចំនួន…

សង្ហារហើយចិត្តល្អទៀតIDOL...តារាចម្រៀងលោក ខេមរៈ សិរីមន្ត ជូនថវិការដល់ព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ចំនួន...

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះ លោក​ ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងមួយរូប ទទួលបានការកោតសរសើរ និងការគាំទ្រជាខ្លាំង ពីសំណាក់ ប្រិយមិត្ត មិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែទឹកដមសំលេងរបស់លោក។ តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរពីទឹកចិត្តដ៏ល្អរបស់លោក​ ដែលបានឧបត្ថម្ភទឹកប្រាក់ជូនដល់ព្រឹទ្ធាចារ្យកោសល្យវោហា​ គង់​ ណៃ​ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកហេង ឡុង បានរៀបរាប់នៅថ្ងៃនេះថា “សុំកោតសរសើរតារាចម្រៀង​ ខេមរៈ​ សិរីមន្តដែលបានឧបត្ថម្ភ១លានរៀល​ ជូនដល់ព្រឹទ្ធាចារ្យកោសល្យវោហា​ គង់​ ណៃ​ ខណៈដែលសម្ដេចតេជោ​ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានឧបត្ថម្ភសិល្បកររៀមច្បង​ ២៥រូប​ នូវថវិកា​ ៤០ម៉ឺនរៀល អង្ករ១បាវ មី១កេះ និងត្រីខ១យួរ តាមរយៈ មូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តប្រាសាទ”។

ក្រោយពីបានឃើញទង្វើរដ៏ល្អមួយនេះ បងប្អូនជាច្រើនបានបង្ហាញអារម្មណ៍រំភើប​ ចំពោះរូបលោកជាខ្លាំង។ ទង្វើរដ៏ល្អមួយនេះ បានធ្វើឲ្យមហាជនសម្តែងការពេញចិត្ត និងស្រលាញ់រូបលោកជាខ្លាំង ក្រោយពីបានឃើញទង្វើរដ៏ល្អនេះហើយ កាន់តែធ្វើឲ្យមហាជន រឹតតែស្រលាញ់ ៕

ប្រភព៖ ហេង ឡុង

Leave a Reply

Your email address will not be published. Required fields are marked *