សូមចូលរួមរំលែកទូក្ខ ! បុរសម្នាក់ដែលផ្ទុះធុងហ្គាស ត្រូវភ្លើងឆេះពេញខ្លួន ពេលនេះគាត់បានមកដល់​ទឹកដីកំណើតវិញហើយ ភ្នែកគាត់បិទមិនជិតទេ ព្រោះនៅអាល័យប្រពន្ធកូន…(មានវិដេអូ)

សូមចូលរួមរំលែកទូក្ខ ! បុរសម្នាក់ដែលផ្ទុះធុងហ្គាស ត្រូវភ្លើងឆេះពេញខ្លួន ពេលនេះគាត់បានមកដល់​ទឹកដីកំណើតវិញហើយ ភ្នែកគាត់បិទមិនជិតទេ ព្រោះនៅអាល័យប្រពន្ធកូន...(មានវិដេអូ)

សៀមរាប ៖​ បងប្អូនខ្មែរមួយចំនួនធំច្បាស់ជាបានដឹងហើយថាហេតុការណ៍ផ្ទុះធុងហ្គាសមួយបានកើតឡើងនៅកាលពីថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មាន​បុរសម្នាក់ ក្នុងចំណោមជនរងគ្រោះចំនួន១២នាក់ ត្រូវបានភ្លើងផ្ទុះហ្គាសឆេះពេញខ្លួន ហើយដើរលើកដៃសំពះសុំឲ្យគេជួយជូនទៅពេទ្យតែគ្មានអ្នកណាអើពើពេលនេះគាត់បានស្លាប់បាត់បង់ជីវិតហើយ ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Von Chhorvy បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ”  ​អ៊ំខ្ញុំឈ្មោះមឿន កុយ ដែលបានផ្ទុះហ្គាស់ពី1ខែមុន តាំងពីគាត់ដេកពេទ្យមក បាន1ខែជាង10ថ្ងៃហើយ 😭គាត់ស្លាប់ជាងពីរថ្ងៃហើយ ទើបបានបញ្ជូនមកថ្ងៃនេះ សពអ៊ុំរបស់ខ្ញុំគាត់មកដល់ផ្ទះហើយវេលាម៉ោង7ត្រូវថ្ងៃទី25ខ្ញុំបាត់បង់អ៊ុំខ្ញុំជារៀងរហូតហើយ ហេតុអីគាត់ត្រូវមកជួបរឿងអកុសលបែបនេះទាំងភ្នែកគាត់បិទមិនជិត សូមឲអ៊ុំកើតជាតិថ្មីជាតិទៅមុខ ឲជួបតែអ្នកល្អ ឲអាយុវែង 😭កូនក្មួយសូមបួងសួងឲអ៊ុំទៅកាន់សុគតិភព 😭មហាសង្វេកណាស់សម្រាប់គ្រួសារអ៊ុំ😭”។

យ៉ាងណាមិញបន្ទាប់ពីបានទទួលដំនឹងមួយនេះហើយបានធ្វើឲ្យមហាជនមានការសោកស្តាយខ្លាំងណាស់ព្រោះមិនគួរណាគាត់ទទួលមរណៈភាពបែបនេះទេ គាត់ស្លាប់ទៅដោយបន្សល់ទុកកូនៗឲ្យរសនៅទាំងលំបាក ប្រពន្ធបាត់ប្តីកូនបាត់ឪពុក លែងមានឪពុកហៅដូចគេខ្វះភាពកក់ក្តៅពិតជាគួរឲ្យអាណិតខ្លាំងណាស់ យ៉ាងណាមិញមហាជនក៏បានបន្តធ្វើការលើកឡើងឲ្យដឹងទៀតថា សូមឲ្យគាត់បានទៅកាន់សុកតិភពផងចុះ។ សូមទស្សនាវិដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *