លោក ផែង វណ្ណៈ ថា សុខចិត្ត​និយាយ​ពាក្យ​ពិតអោយគេស្អប់​ ប្រសើរ​ជាង​និយាយពាក្យកុហកអោយគេជេរ​…

លោក ផែង វណ្ណៈ ថា សុខចិត្ត​និយាយ​ពាក្យ​ពិតអោយគេស្អប់​ ប្រសើរ​ជាង​និយាយពាក្យកុហកអោយគេជេរ​...

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោក​ ផែង វណ្ណៈ ដែលលោកតែងតែយកចិត្តទុក្ខជួយដល់ជនរងគ្រោះ ដោយសារអ្នកមានមួយចំនួនប្រើអំណាច មកជិះជន់លោករាស្រ្តសាមញ្ញ ដើម្បីប្លន់យកដីធ្លី ។ លោកបានបង្ហោះរាល់ពេលដែលជនមានអំណាច លើរាស្រ្ត ប្រើអំណាចដែលមានមកធ្វើតែរឿង មិនល្អ ។ រាល់ពេលលោកមិនដែល ឈរមើលនោះទេ ព្រោះតែឈាមជាខ្មែរដូចគ្នា លោកលប្រឹងប្រែង រកវិធីដើម្បីជួយដល់បងប្អូន ដែលរងទុក្ខ លំបាកគ្រប់ពេលវេលា​។

ក្រៅពីជួយរកយុត្តិធម៏ដល់បងប្អូនខ្មែរ លោកក៏បានចូលរួមយ៉ាងសកម្មដើម្បីជួយដល់ ជនទីទាល់ក្រ ដែលពួកគាត់មានជួបការលំបាក ។ លោកតែងតែនាំយកអំណោយទៅជូន ដល់បងប្អូនដែលកំពុងតែស្រែករកជំនួយ ពីសប្បុរសជន ឲ្យជួយដល់គាត់ គ្រប់ពេលដែលគាត់មិនដឹងទៅពឹងអ្នកណាបាន។ លោក ផែង វណ្ណៈ បានចុះទៅជួយដោយផ្ទាល់ ព្រមជាមួយនិងអំណោយផងដែរ។

កាលពីថ្ងៃម្សិលមិញនេះ លោក ផែង វណ្ណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក បានបង្ហោះសារយ៉ាងខ្លី ថា “សុខចិត្ត​និយាយ​ពាក្យ​ពិតអោយគេស្អប់​ ប្រសើរ​ជាង​និយាយពាក្យកុហកអោយគេជេរ​ !”។ ក្រោយពីបានឃើញបង្ហោះសារយ៉ាងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការគាំទ្រ និងពាក្យសំដីរបស់លោក ព្រោះរាល់ពេលគឺឃើញរូបលោក បានជួយដល់បងប្អូនខ្មែរយើងជាច្រើនផងដែរ៕

ប្រភព៖ ផែង វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *