ក្រោយពីបានឃើញ អន្ទិត កក្តដា សុភ័ណ្ឌ ស្លៀកឈុតខ្មៅចូលវត្តភ្លាមនោះ ស្រាប់តែលោកម៉ៃ​ សុគន្ធថា ធ្លាប់បួសរៀនដែរ តែ…

ក្រោយពីបានឃើញ អន្ទិត កក្តដា សុភ័ណ្ឌ ស្លៀកឈុតខ្មៅចូលវត្តភ្លាមនោះ ស្រាប់តែលោកម៉ៃ​ សុគន្ធថា ធ្លាប់បួសរៀនដែរ តែ...

កាលពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក ពីរូបភាពរបស់អន្ទិត កក្តដា សុភ័ណ្ឌ  បានធ្វើបុណ្យនៅវត្ត តែនៅក្នុងសំលៀកបំពាក់ឈុតខ្មៅ មកធ្វើបុណ្យ ជាហេតុធ្វើឲ្យមហាជន និងមិត្តតាមបណ្តាញសង្គមហ្វេសប៊ុកមានការមិនពេញចិត្តជាខ្លាំង ហើយអន្ទិតកក្តដា សុភ័ណ្ឌ ក៏ធ្លាប់បួសធ្វើជាសង្ឃដែល តែមិនគួរណាស្លៀកពាក់បែបនេះ។

តារាចម្រៀងដ៏ល្បីឈ្មោះ លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “ប្រពៃណីឆ្កួតលីលា មកពីណា ?បានទៅវត្តស្លៀកខ្មៅសុទ្ធហ្នឹង ធ្លាប់បួសរៀនដែរ រឺបួសសុីអំបិលមែន😡😫កាន់តែលើសពេកហើយ បញ្ឈប់ណា មាសស្ងួន អាក្បួនខុសគេ ម៉ាស្រុកមានតែមួយនឹងទៅ”។

គ្រាន់តែបានឃើញសារ នៅក្នុងគណនីហ្វេសប៊ុកភ្លាម ក៏មានបងប្អូនខ្លះមានការមិនពេញចិត្ត បានចូលមកខមិនថា “មនុស្សវាចង់ល្បី វាសុខចិត្តធ្វេីអីអោយប្លែកពីគេ ដេីម្បីអោយគេរិះគន់វា ទៅបានវាល្បី” និងមានអ្នកខ្លះទៀតក៏បានខមិនថា “លើកនេះទើសត្រូវរឿងខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹង🙆❤” ចំណែកអ្នកខ្លះក៏បានបង្ហាញថា “ត្មាសុំជាមតិបន្តិច ស្លៀកពាក់ឈុតពណ៌ខ្មៅក៏មិនទាស់ខុសអីដែរបង!”៕

ប្រភព៖ម៉ៃ សុគន្ធ

Leave a Reply

Your email address will not be published. Required fields are marked *