ពិតជាគួរឲ្យអាណិតណាស់! សិស្ស​និទ្ទេស​ A ត្រឡប់មកពីធ្វេីលិខិតឆ្លងដែនដេីម្បីត្រៀមខ្លួនទៅសិក្សានៅប្រទេសចិន ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនិងជីតា រងរបួសធ្ងន់រហូតដល់…

ពិតជាគួរឲ្យអាណិតណាស់! សិស្ស​និទ្ទេស​ A ត្រឡប់មកពីធ្វេីលិខិតឆ្លងដែនដេីម្បីត្រៀមខ្លួនទៅសិក្សានៅប្រទេសចិន ជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនិងជីតា រងរបួសធ្ងន់រហូតដល់...

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានយុវតីម្នាក់បានជួបរឿងអកុសលមិនគួរឲ្យកើតឡើង ដោយជាប់អាហារូបករណ៍ទៅរៀននៅប្រទេសចិនហើយ ពេលមកពីធ្វើលិខិតឆ្លងដែននៅប៉ោយប៉ែត ស្រាប់តែបានជួបគ្រោះថ្នាក់​ចរាចរណ៍រងរបួសធ្ងន់ បាក់ជើងឆ្វេង៣កំណាត់។

តាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វីន​ សុីម៉ែត្រ ជាសិស្ស​និទ្ទេស​A នៃវិទ្យាល័យ​ហ៊ុន​សែន​មង្គលបូរី បានរួមដំណើរជាមួយនិងជីតារបស់ខ្លួន ក្នុងគោលបំណងត្រលប់មកផ្ទះវិញ ក៏ជួបគ្រោះថ្នាក់ចរចារណ៍េនេះ ហើយបណ្តាលឲ្យ ជនគ្រោះឈ្មោះ  វីន​ សុីម៉ែត្រ បាក់ជើងឆ្វេង៣កំណាត់ និងជីតារបស់គាត់វិញ ក៏រងរបួសធ្ងន់ធ្ងរផងដែរ។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុក យុវនិស្សិត ស្រុកមង្គលបូរី បានឲ្យដឹងថា “យុវសិស្ស​ឈ្មោះ​ វីន​ សុីម៉ែត្រ​ បានគ្រោះថ្នាក់​ចរាចរណ៍ នៅពេលដែលត្រឡប់មកពីធ្វេីលិខិតឆ្លងដែនដេីម្បីត្រៀមខ្លួនទៅសិក្សានៅប្រទេសចិនដែលបានជាប់អាហាររូបករណ៍ដែលជាសិស្ស​និទ្ទេស​A នៃវិទ្យាល័យ​ហ៊ុន​សែន​មង្គលបូរី ហើយក៏ជាសិស្ស​ក្រីក្រ បច្ចុប្បន្នស្នាក់នៅមន្ទីពេទ្យជប៉ុន នៅក្នុងស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ កំពុងសង្រ្គោះបន្ទាន់

ចំពោះលេខទូរស័ព្ទទំនាក់ទំនង 012213136/093 213 136/017639966🙏🙏🙏”៕

Leave a Reply

Your email address will not be published. Required fields are marked *