ចែករង្វាន់ពិតៗ ! រថយន្ដស៊េរីទំនើប​ Fore Ranger 2020 តម្លៃជាង៥មុឺនដុល្លា ត្រៀមប្រគល់ជូន អ្នកលក់ឆ្នើមរបស់ផលិតផល NNP នៅដើមខែ មិនាខាងមុខនេះ…

ចែករង្វាន់ពិតៗ ! រថយន្ដស៊េរីទំនើប​ Fore Ranger 2020 តម្លៃជាង៥មុឺនដុល្លា ត្រៀមប្រគល់ជូន អ្នកលក់ឆ្នើមរបស់ផលិតផល NNP នៅដើមខែ មិនាខាងមុខនេះ...

ភ្នំពេញ ៖ សហគ្រិន វ័យក្មេង អ្នកនាង ទ្រី ដា ណា ដែលជា អគ្គនាយិកា ក្រុមហ៊ុន ដា ណា ទ្រី ខេ ម បូ ឌា ត្រេ ន ឌី ង ខូ អិ ល ធី ឌី រកស៊ី ផ្នែក គ្រឿងសម្អាង ដ៏ ល្បី មួយ បាន ប្រកាស ថា នឹង ផ្ដល់ រថយន្ត ទំនើប មួយ គ្រឿង ម៉ាក Ford Ranger Wildrak ម៉ូដែល ឆ្នាំ ២០២០ ដែល មាន តម្លៃ ជាង ៥ម៉ឺន ដុល្លារ ទៅ ដល់ នារី ដែល ជា អ្នក លក់ ឆ្នើម ប្រចាំ ក្រុមហ៊ុន របស់ ខ្លួន។ កម្មវិធី នេះ នឹង ធ្វើ ឡើង នៅ ថ្ងៃ ទី៨ ខែ មិនា ឆ្នាំ ២០២០ ខាង មុខ។

អ្នក ស្រី ទ្រី ដាណា បាន បញ្ជាក់ ថា ការ ផ្ដល់ រង្វាន់ ដល់ តំណាង ចែក ចាយ នៃ ផលិត ផល NNP គឺ ដើម្បី រក ឃើញ អ្នក ពូកែ លក់ ពូកែ រក ស៊ី យ៉ាង ពិត ប្រាកដ។ អ្នក ស្រី បាន បន្ថែម ទៀត ថា កម្មវិធី ផ្ដល់ រង្វាន់ នេះ មិន មាន ការ ចាប់ ឆ្នោត អ្វី ទាំង អស់ គឺ ជ្រើស រើស រក អ្នក លក់ បាន ច្រើន ជាង គេ និង ពូកែ ក្នុង ការ ដឹក នាំ នារី ផ្សេង ទៀត ឱ្យ ចេះ រកស៊ី ទទួល បាន ជោគជ័យ ដូច គ្នា។

អ្នក ស្រី បាន និយាយ ទៀត ថា៖ “គ្រប់ យ៉ាង ដែល មាន នៅ ថ្ងៃ នេះ មិន មែន ជា រឿង ចៃដន្យ ទេ គឺ ជា អ្វី ដែល ខ្ញុំ បាន គិត ទុក ហើយ ថែម ទាំង ខំ ប្រឹង ធ្វើ វា រាល់ ថ្ងៃ ដើម្បី ឱ្យ ចេញ លទ្ធផល។ អំឡុង ពេល គ្រប់ គ្នា កំពុង ដើរ ខ្ញុំ បាន ព្យាយាម រត់ រត់ ដើម្បី ចាប់ ឱកាស ព្រោះ ដឹង ថា ឱកាស មិន មែន ចេះ តែ កើត ឡើង ងាយៗ នោះ ទេ។ បើ គិត ហើយ គ្មាន សកម្មភាព នោះ លទ្ធផល ក៏ មិន ចេញ មក ដែរ។ បើ គ្រប់ គ្នា ព្យាយាម ធ្វើ វា នឹង ឃើញ លទ្ធផល ហើយ ទទួល បាន ជោគ ជ័យ ដូច គ្នា”។

គួរ បញ្ជាក់ ថា ដំបូង ឡើយ អ្នក ស្រី ទ្រី ដាណា គ្រាន់ តែ ជា អ្នក លក់ ខោ អាវ ជជុះ និង ឥវ៉ាន់ ក្រោម ឆត្រ មុខ រោង ចក្រ ប៉ុណ្ណោះ។ ក្នុង ជីវិត ជា ក្មេង កំព្រា ឪពុក ម្ដាយ តាំង ពី តូច អ្នក ស្រី តស៊ូ គ្រប់ បែប យ៉ាង និង សន្សំ បាន ប្រាក់ មួយ ចំនួន ក៏ ទៅ ដាក់ ទុន រក ស៊ី តិច តួច។ ចាប់ ផ្ដើម រក ស៊ី ដំបូង គឺ យក គ្រឿង សម្អាង ពី គេ មក ដើរ លក់ តាម ផ្សារ ដោយ ជំពាក់ ខ្លះ និង ឱ្យ ថ្លៃ ដើម ខ្លះ។ ប៉ុន្តែ វា មិន មែន ជា រឿង ងាយ ស្រួល ឡើយ ព្រោះ អ្នក ខ្លះ មិន លក់ ឱ្យ ព្រោះ គេ ខ្លាច ជំពាក់ មិន សង។

ដោយសារ មាន ភាព រួស រាយ និង ការ អាណិត ទើប ធ្វើ ឱ្យ អ្នក លក់ តាម ផ្សារ ស្រលាញ់ ចូល ចិត្ត ហើយ ជួយ យក ឥវ៉ាន់ កាន់ តែ ច្រើន។ ក្រោយ មក អ្នក ស្រី មាន ដើម ទុន ច្រើន គួរ សម ពោល គឺ នៅអំឡុង ឆ្នាំ ២០១២ ក៏ ចាប់ ផ្ដើម ស្គាល់ គេ និង ប្រថុយ យក គ្រឿង សម្អាង ពី ប្រទេស ថៃ មក លក់ បន្ត។ ទំនុក ចិត្ត ពី អ្នក តំណាង ចែក ចាយ ធ្វើ ឲ្យ អ្នក ស្រី សម្រេច ចិត្ត បើក ក្រុមហ៊ុន នាំ ចូល គ្រឿង សម្អាង ជា ផ្លូវ ការ កាល ពី ថ្ងៃ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨ ដោយ ដាក់ ឈ្មោះ ថា ដាណា ទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី។ សព្វ ថ្ងៃ ក្រុមហ៊ុន នេះ មាន អ្នក តំណាង ចែក ចាយ បន្ត រហូត ដល់ រាប់ ម៉ឺន នាក់ គ្រប់ ខេត្ត រាជធានី ទូ ទាំង ប្រទេស កម្ពុជា។

ជា មនុស្ស មាន ក្ដី ស្រមៃ ធំ អ្នក ស្រី ទ្រី ដាណា មិន បាន បញ្ចប់ គោល ដៅ ត្រឹម នេះ ទេ គឺ ស្វែង យល់ ពី ជំនួញ ថ្មីៗ បន្ត បន្ទាប់។ ជាមួយ គ្នា នោះ ដែរ អគ្គ នាយិកា ក្រុមហ៊ុន សម្អាង រូប នេះ កឺ នឹក ឃើញ ទៅ ដល់ គ្រឿង អលង្ការ មាស ពេជ្រ សម្រាប់ តែង ខ្លួន របស់ នារី។ បន្ទាប់ ពី ព្យាយាម សិក្សា ពី វា អស់ រយៈ ពេល ប៉ុន្មាន ឆ្នាំ រួច មក អ្នក ស្រី ទ្រី ដាណា ក៏ បាន សម្រេច បើក ហាង ពេជ្រ មួយ ទៀត ដាក់ ឈ្មោះ ថា «ដាណា » កាល ពី ថ្ងៃ ទី២២ ខែ ឧសភា ឆ្នាំ ២០១៩៕

Leave a Reply

Your email address will not be published. Required fields are marked *