ខ្មាស់គេខ្លាំងណាស់ ! សែនឈឺចាប់ តម្លៃរបស់ខ្មែរត្រូវអាប់អោន លើឆាកអន្តរជាតិ ព្រោះបរទេសមិនឱ្យតម្លៃ ក្រោកដើរចេញពេលថ្នាក់ដឹកនាំខ្មែរ ឡើងថ្លែងសន្ទរកថា

ខ្មាស់គេខ្លាំងណាស់ ! សែនឈឺចាប់ តម្លៃរបស់ខ្មែរត្រូវអាប់អោន លើឆាកអន្តរជាតិ ព្រោះបរទេសមិនឱ្យតម្លៃ ក្រោកដើរចេញពេលថ្នាក់ដឹកនាំខ្មែរ ឡើងថ្លែងសន្ទរកថា

ខ្ញុំមានការឈឺចាប់នៅពេលឃើញរូបភាពនេះ តែ ឯកឧត្តម ប្រាក់ សុខន ខ្លួនគាត់ផ្ទាល់ពិតជាមានការឈឺចាប់ជាងខ្ញុំទៅទៀត យើងជាប្រទេសតូច ខ្សោយនៅពេលនិយាយទៅកាន់ប្រទេសធំ ប្រទេសអ្នកមានគេមិនចង់ស្តាប់ គេរត់ចេញអស់ ព្រោះយើងមិនមានឥទ្ធិពលអ្វីទៅលើគេ

មានតែពេលដើរចេញទៅក្រៅទេ ទើបស្គាល់គេ ស្គាល់យើងខ្លួនឯងកាន់តែច្បាស់ ឈប់លង់លក់នឹងខ្មែរជាពូជកសាងអង្គរវត្តទៀត យើងមិនបានរស់នៅភាពរុងរឿង នៃអតីតកាលនោះទេ យើងរស់នៅកម្ពុជាដែលពេលនិយាយគេមិនចង់ស្តាប់ គេរត់ដូចនេះគ្មានជម្រើសណាក្រៅពីក្រោកឈរឡើងកម្ពុជា ក្រោកឈរឡើងពលរដ្ឋទាំងអស់គ្នា ក្រោកឈរឡើងអ្នកកាន់ការប្រទេសជាតិ ដើម្បីស្តារមុខមាត់យើងនៅឆាកអន្តរជាតិ៕

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចបានធ្វើឲ្យប្រជាជនខ្មែរទាំងមូលមានការភ្ញាក់ផ្អើលនិងមានការឈឺចាប់ខ្លាំងណាស់និងមានអ្នកខ្លះបានលើកឡើងថាដោយសារតែប្រទេសកម្ពុជាយើងតូចហើយមិនជះឥតទ្ធិពលអ្វីដល់គេទើបគេមិនស្តាប់ហើយនាំគ្នាងើបដើរចេញអស់ពីកន្លែងប្រជំុ។

Leave a Reply

Your email address will not be published. Required fields are marked *