ចប់និយាយ…សំរាមមិនដែលធូរថ្លៃទេ អ្នកដែលធូរថ្លៃគឺអ្នកចោលសំរាមគ្មានរបៀប…

ចប់និយាយ...សំរាមមិនដែលធូរថ្លៃទេ អ្នកដែលធូរថ្លៃគឺអ្នកចោលសំរាមគ្មានរបៀប...

សំរាម ដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើម ព្រោះតែវាមានក្លិនមិនល្អ ស្អុយ ឆ្អាប តែទាំងអស់នេះគឺសុទ្ធតែជាទង្វើររបស់មនុស្សដែលជាអ្នកធ្វើ ។ មានអ្នកខ្លះមានប្រាក់ទិញរបស់ ញុាំ​ ពេញដៃ ពេញជើង យូរឡើងចង់ទន់ខ្លួនអស់ហើយ តែក្រោយពេលដែលញុាំហើយ បែរជាទុក្ខសំរាម ឬបោះសំរាមចោល គ្មានសណ្តាប់ធ្នាប់ ហើយគ្រាន់យូរវាទៅបោះចោល​​ នៅក្នុងធុងសំរាមទៅនោះវានិងស្អាតបាត់ទៅហើយ។ គ្រប់រមណីដ្ឋាន ឬ កន្លែងដើរលេងកំសាន្តនីមួយៗ សុទ្ធតែមានធុងសំរាមត្រឹមត្រូវ ហើយមានជាច្រើនទៀត សម្រាប់ទុកឲ្យបងប្អូនទៅលេងកំសាន្តងាយស្រួលនៅក្នុងការចោលសំរាម និងដើម្បីបរិស្ថានស្អាត​ តែមើលចុះ កន្លែងដែលគួរឲ្យចង់ទៅដើរលេង បែរជាសុទ្ធតែសំរាមអញ្ចឹង តើមានភ្ញៀវទេសចរណ៍ណាគេចង់មកលេងទៀត។ 

ដោយឡែកមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា បង គជ់ គាត់បានធ្វើការបង្ហោះសារនិងរូបភាព អំពីសំរាម កាលពីថ្ងៃម្សិលមិញថា “⛰️ភ្នំត្បែងមានជ័យ សំរាមមិនដែលធូរថ្លៃទេ អ្នកដែលធូរថ្លៃគឺអ្នកចោលសំរាមគ្មានរបៀប កន្លែងនេះកាលពី5-6ឆ្នាំមុនគឺសា្អតណាស់ តែដល់គេស្គាល់ច្រេីនទៅចប់លែងចេះនិយាយ

– ចង់សួរថាហេតុអ្វីបានជារបស់យេីងយកមកវាធ្ងន់ណាស់ហេីយហូបអស់ហេីយមិចបានវាធ្ងន់លេីសដេីម

– ខ្ញុំនិយាយតែមនុស្សដែលមានខ្លួនទេអ្នកអត់មានខ្លួនកុំយកខ្លួនដាក់អី👌🙌

🌳បរិស្ថានស្អាតកេីតចេញពីយេីងគ្រប់គ្នា

#រិះគន់ដេីម្បីស្ថាបនា

វាដ៍ដែលជាដ៍ដែល សួរថាអស់លោកអ្នកដែលពិសាររួចអស់លោកអ្នកមានយកខួរយកមកតាមដែរឬទេ?”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ព្រោះកន្លែងសម្រាប់ដើរកំសាន្ត និងជាកន្លែងលំហែអារម្មណ៍ បែរជាពោលពេញទៅដោយសំរាមបែបនេះ តើមានបងប្អូនណា គេចង់ទៅលេងទៀតនោះ ? បើសិនជាបងប្អូនយើងមិនព្រមចូលរួមសំអាតទាំងអស់គ្នានោះទេ ធ្វើមិចនិងបានស្អាតទៅកើតទៅរួច ដូចនេះសូមបងប្អូនមេត្តាចូលរួមចំណែក ទាំងអស់គ្នា ដើម្បីបរិស្ថានស្អាត រមណីដ្ឋានស្អាត នោះសុខភាពយើងក៏ល្អដែរ៕

ប្រភព៖​ បង គជ់

Leave a Reply

Your email address will not be published. Required fields are marked *