ចុម…អ្នកនាង​ខាត់ សុឃីម ត្រូវចោរលួចកញ្ចក់ឡាន ស្រាប់តែពេលទៅទិញយកមកដាក់វិញ ប៉ះចំកញ្ចក់ឡានខ្លួនឯង…មានវិដេអូ

ចុម...អ្នកនាង​ខាត់ សុឃីម ត្រូវចោរលួចកញ្ចក់ឡាន ស្រាប់តែពេលទៅទិញយកមកដាក់វិញ ប៉ះចំកញ្ចក់ឡានខ្លួនឯង...មានវិដេអូ

តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រ និងស្រលាញ់ពីសំណាក់មហាជន​ យ៉ាងច្រើនកុះករ ក៏ព្រោះតែទេពកោសល្យ និងទឹកដមសំលេងដ៏ពិរោះ ក្រអួនក្រអៅ ចាប់យកអារម្មណ៍ចិត្តអ្នកស្តាប់ឲ្យលង់ និងសំលេងរបស់អ្នកនាង។ តារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជន កាន់តែកោតសរសើរ ពីទឹកចិត្តរបស់អ្នកនាងជាខ្លាំង ដោយមានការសូមអំពាវនាវ ដល់កូនខ្មែរគ្រប់រូប ឲ្យសរសេរអក្សរជាតិលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះថានាពេលបច្ចុប្បន្នមានកូនខ្មែរជាច្រើនបានប្រើប្រាស់អក្សរឡាតាំងជាពាក្យកាត់ទៀតផង។ ក្នុងនាមជាកូនខ្មែរ ក៏មានបំណងចង់ឲ្យកូនខ្មែរគ្រប់រូប ប្រើប្រាស់អក្សរជាតិនៅលើបណ្តាញសង្គមហ្វេសប៊ុក ឲ្យបានច្រើន ជាជាងប្រើប្រាស់អក្សរឡាតាំង។

ដោយឡែកអ្នកនាងកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ខាត់ សុឃីម បានជួបរឿងស៊យមួយ ក្រោយពីទៅមន្ទីរពេទ្យ ដោយអ្នកនាង បានត្រូវចោរលួចកញ្ចក់រថយន្តរបស់អ្នកនាងយកទៅបាត់ដោយសុវត្ថិភាព។ អ្នកនាង ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា “ដេកពេទ្យគេមើលតែយើងទេ ឡានគេអត់ខ្ចីមើល ពិតៗ ភូមិឃុំល្អ 😂😂😂សូមអោយអស់ត្រឹមនឹងបានហើយហី???😂😂😂ចង់តែសើចអោយណាណីទេ😂😂😂😂😂😂”។

បន្ទាប់ពីបានបាត់កញ្ចក់រថយន្តរួច អ្នកនាងក៏បានទៅទិញកញ្ចក់រថយន្តដើម្បីមកដាក់រថយន្តវិញ ចៃដន្យអី ចំរបស់ខ្លួនឯងដែលបានបាត់នោះតែម្តង។ នៅក្នុងវិដេអូរបស់អ្នកនាង បានឲ្យដឹងថា “ពេលនេះបានរកឃើញវិញហើយ គឺរបស់ខ្លួនឯងផ្ទាល់តែម្តង ដូច្នេះសូមអរគុណដ៏បងចោរ ដែលបានយកមកលក់ឲ្យខ្ញុំវិញធម្មតា ហើយសូមបងចោរយកលុយនឹងទៅធ្វើបុណ្យចុះ អហោសកម្មឲ្យ”៕

មានវិដេអូ៖

ប្រភព៖ ខាត់ សុឃីម

Leave a Reply

Your email address will not be published. Required fields are marked *