អបអរសាទរ…ប្អូនប្រុស ប៊ុន ថេនវីរៈ តូចតែខ្លួនទេ ស្រែកច្រៀងបានខ្ពស់ល្អ ព្រមទាំងទទួលបាន…មានវិដេអូ

អបអរសាទរ...ប្អូនប្រុស ប៊ុន ថេនវីរៈ តូចតែខ្លួនទេ ស្រែកច្រៀងបានខ្ពស់ល្អ ព្រមទាំងទទួលបាន...មានវិដេអូ

ភ្នំពេញ៖​ កាលពីយប់មិញនេះ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition សប្ដាហ៍ទី ១ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូន ជាពិសេសគឺក្មេងៗតែម្តង គឺពួកគាត់មានឳកាសក្នុងការបញ្ចេញសមត្ថភាព ផ្នែកចំរៀង ដ៏ជាទេពកោសល្យដែលមាននៅក្នុងខ្លួន ដើម្បីឲ្យបងប្អូនទូទាំងប្រទេសបានឃើញពីសមត្ថភាពរបស់ប្អូនៗ នៅក្នុងការប្រកួតប្រជែងមួយនេះ ។

យ៉ាងណាមិញ នៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនោះ ក៏មានប្អូនៗជាច្រើនបានចូលរួមប្រកួតប្រជែង​។ ដោយឡែក ក៏មានប្អូនប្រុស ដែលមានឈ្មោះថា ប៊ុន ថេនវីរៈ មានអាយុ១២ឆ្នាំ មកពីខេត្តកណ្តាល បានធ្វើការបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា “ធុញបងមែនទេ” ដោយប្អូនប្រុសបានធ្វើការបកស្រាយបានយ៉ាងពិរោះ បានយ៉ាងល្អ ក្នុងបទចម្រៀងមួយបទនេះ។

ប្អូនប្រុស ប៊ុន ថេនវីរៈ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ឪពុកម៉ែ បងប្អូន ព្រោះតែទឹកដមសំលេងរបស់ប្អូនប្រុស​ផ្ទាល់។ ប្អូនប្រុស ប៊ុន ថេនវីរៈ ក៏ត្រូវបានបន្តទៅកាន់វគ្គបន្ទាប់ទៀត ក្រោយពីធ្វើការបកស្រាយរួច បើទោះបីជាមានកំហុសឆ្គងបន្តិចបន្តួចក្តី​ តែគណកម្មការទាំងបីបានបន្តឲ្យប្អូនទៅកាន់វគ្គបន្តទៀត។ 

នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior មានគណកម្មការចំនួនបីនាក់ មានលោកព្រាប សុវត្ថិ លោកឆន សុវណ្ណរាជ​ និងអ្នកនាង សុខ ស្រីនាង ដែលអ្នកទាំងបីនាក់នេះ ពួកគាត់មានបទពិសោធន៍ចម្រៀងជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនកុះករផងដែរ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *