ប៉ាកូនធ្វើបានហើយ​…ប្អូនស្រី រ៉ន រ៉ានី ដាក់មួយនេះ ចាក់ចំបេះដូងមហាជន និងគណកម្មការទាំងបីនាក់ ធ្វើឲ្យគណកម្មការឆ្លើយថា…មានវិដេអូ

ប៉ាកូនធ្វើបានហើយ​...ប្អូនស្រី រ៉ន រ៉ានី ដាក់មួយនេះ ចាក់ចំបេះដូងមហាជន និងគណកម្មការទាំងបីនាក់ ធ្វើឲ្យគណកម្មការឆ្លើយថា...មានវិដេអូ

ភ្នំពេញ៖ កម្មវិធីថ្មីចម្រៀងដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីយប់មិញនេះ បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ពីសំណាក់ពុកម៉ែបងប្អូន ។ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition សប្ដាហ៍ទី ១នេះ មានប្អូនៗជាច្រើន បានបង្ហាញសមត្ថភាពយ៉ាងនៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធីមួយនេះ។

ជាមួយគ្នានេះដែរ ក៏មានប្អូនស្រីដែលមានឈ្មោះថា រ៉ន រ៉ានី ដែលមកខេត្តបាត់ដំបង បានបង្ហើបពីជីវិតគ្រួសារទាំងទឹកភ្នែក ហើយប្អូនស្រីនឹងប្រឹងប្រែង ដើម្បីទទួលបានជោគជ័យ ។ ក្នុងកម្មវិធីនេះ ប្អូនស្រី រ៉ន រ៉ានី បានលើកយកបទចម្រៀងមួយបទ ដែលមានចំណងជើងថា “សុភមង្គលមិនមែនឋិតលើលុយមួយមុខ” បានធ្វើការបកស្រាយបានយ៉ាងល្អ ។ 

ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នេះ ក៏ទទួល YES ដល់ទៅបីពីគណកម្មការយើង និងឈានទៅកាន់វគ្គជាបន្តទៀត។ ទន្ទឹមនឹងនេះផងដែរ ប្អូនស្រីម្នាក់ ក៏បានបង្ហើបពីអារម្មណ៍ពិតនៅចំពោះគណកម្មការ ក៏ដូចជាមហាជនថា ការប្រកួតប្រជែងមួយនេះ គឺប៉ារបស់នាងមិនបានមកលើកទឹកចិត្តជាទេ ។ ប្អូនស្រីបានបន្តទៀតថា កាលពីលើមុន ប៉ារបស់នាងបានធ្វើឲ្យម៉ាក់ពិបាកចិត្តអញ្ចឹង ដូចនេះហើយម៉ាក់របស់នាងបានប្រាប់ថា កូនត្រូវតែតស៊ូយកសន្លឹកមាសឲ្យប៉ាកូនឃើញឲ្យបាន។ នៅថ្ងៃនេះ ប្អូនស្រីក៏ទទួលបានជោគជ័យ ដោយទទួលបានសន្លឹកមាសពីគណកម្មការទាំងបីនាក់តែម្តង។ ជាចុងក្រោយ ប្អូនស្រីក៏សូមណូមពរឲ្យ ប៉ា និងម៉ាក់របស់ប្អូន ឈប់ឈ្លោះគ្នាទៀត ហើយប្អូនស្រីនិងសន្យាថា ខំប្រឹងឲ្យដល់ទីបំផុត ដើម្បីទទួលបានសាច់ប្រាក់ យកឲ្យម៉ាក់មករកស៊ីផងដែរ៕

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *