បងប្រុសម្នាក់ បង្ហោះសារហួសចិត្ត ក្នុងថ្ងៃភ្ជុំធំ ឃើញស្លាក សរសេរថា បាយថ្ងៃត្រង់១នាក់ ៨០០០រៀល ម្ហូបឆ្អិនស្រាប់ ដល់ពេលគិតឡើងចង់ធ្លាក់…

បងប្រុសម្នាក់ បង្ហោះសារហួសចិត្ត ក្នុងថ្ងៃភ្ជុំធំ ឃើញស្លាក សរសេរថា បាយថ្ងៃត្រង់១នាក់ ៨០០០រៀល ម្ហូបឆ្អិនស្រាប់ ដល់ពេលគិតឡើងចង់ធ្លាក់...

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Dor Sopheak បានបង្ហោះនៅលើបណ្តាញសង្គម ដោយនៅថ្ងៃភ្ជុំធំ ហួសចិត្ត ចំពោះហាងមួយដែលមានឈ្មោះថា អាហារដ្ឋានជ័យជំនះ ស្ថិតនៅបុរីពិភពថ្មីកំបូល ។ ពួកគាត់ក៏បានចូលមកញុាំអាហារនៅក្នុងហាងមួយ ដែលនៅក្នុងផ្លាកម្ហូបនោះបានសរសេរថា “បាយថ្ងៃត្រង់១នាក់ ៨០០០រៀល ម្ហូបឆ្អិនស្រាប់” ភ្លាមនោះក្រុមគ្រួសារគាត់បានចូលហូប បន្ទាប់ពីហូបហើយ ដល់ពេលគិតលុយចង់ដាច់ផ្ញារ។

នៅក្នុងគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Dor Sopheak បានបង្ហោះសារ ដោយបានអំពាវនាវដល់បងប្អូនបានរៀបរាប់ថា “ថ្ងៃនេះភ្ជុំធំ ហួសចិត្តហ្មងមកពីកំពង់ស្ពឺវិញចូលបាយថ្ងៃត្រង់ចំកន្លែងសុីហើយមិនចង់ជុះវិញព្រោះស្តាយលុយ សង្ស័យតែសាខាកៀនស្វាយទេ…. ហាងនេះឈ្មោះអាហារដ្ឋានជ័យជំនះ ស្ថិតនៅបុរីពិភពថ្មីកំបូល ពេលពួកខ្ញុំចូលទៅមានគ្នា៦នាក់ ខ្ញុំបានមើលផ្លាកម្ហូបម្នាក់៨០០០៛ ខ្ញុំក៍កម្ម៉ង់ម្ហូប១នាក់១មុខ ចំនួន៥នាក់៥មុខ ហើយប្អូនថ្លៃខ្ញុំម្នាក់ទៀតកម្ម៉ងបាយមាន់ចៀន១ចាន …ដល់ពេលគិតលុយហួសចិត្តហ្មង អស់២០មុឺនរៀល 😠 បាយមាន់១៥០០០៛ ម្ជូរយួនត្រី២៥០០០៛ ១ចាន ,ពងទាត្រីប្រម៉ា២០០០០៛ ១ចាន, ម្ជូរគ្រឿងត្រីសណ្តាយ៣០០០០៛ ១ចាន,ឆាខ្ញីមាន់៥០០០០៛ ១ចានរាងច្រើនបន្តិចខ្ញី, ត្រីចួនចៀន៥០០០០៛ ១ចានមានត្រីឆ្លាំង៣😭 ទឹកដោះគោអូវ៉ាន់ទីន១កែវ៥០០០៛ .ចេញបុងមកហួសចិត្តចង់តែក្អួតដាក់ចានអោយគាត់វិញតើតាមចឹត្តខឹង, ខ្ញុំសួរទៅគាត់ថា ម្ដេចគិតលុយខុសពីស្លាកតម្លៃ?គាត់ថា: អីវ៉ាន់លូវថ្លៃៗណាស់!!! ខ្ញុំសួរគាត់វិញថា: ខ្ញុំឃើញតម្លៃហើយបានសម្រេចចិត្តចូល ,ចុះបើគិតចឹង ហើយខ្ញុំមានលុយមិនគ្រប់? គាត់ថាស្លាកតម្លៃនេះបិទយូររហើយភ្លេចបក 😡 មើលក្រដាស់បិទតម្លៃ តើថ្មីឬចាស់?សុីបស់គេហើយត្រូវតែអោយលុយ 😂 ផុសនេះ គ្រាន់តែចង់អោយបងប្អូនដឹងដើម្បីចាត់ទុកជាមេរៀន កុំអោយដូចខ្ញុំ សូមមើលហើយពិចារណានឹងខមិនតាមការគួរចុះ,គ្រាន់តែបាយថ្ងៃត្រង់ផឹកតែទឹកកកសោះអស់២០មុីនរៀលដែរ ជិតស្មើអាបេសេ២កេះ 😭 គុណតម្លៃអ្នកលក់គឺភាពស្មោះត្រង់ រកសុីលក់ផ្លូវគឺជាសត្រូវនឹងអាជីវកម្មខ្លួនឯង ,ខឹងឡើងញ័រសាច់ ឈឺពោះមិនហ៊ានជុះ ព្រោះស្ដាយម្ហូបវាពេក 😡 ជួយស្ហ៊ែរ៍ផងអលណព្វ 😂 អេសស្នេវ!!!! Soklang Winer”។

ភ្លាមនោះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា ” ក្នុង១ឆ្នាំមានម្តងទៅ២ដងប៉ុណ្ណោះដែលអាចកោរបាន ព្រោះអ្នកលក់ដឹងច្បាស់ថាអ្នកទិញមិនដឹងមកពីខាងណាខាងណីហេីយប្រហែលមិនអាចមកលេីកទី២ទៀតទេទោះលក់ក្នុងតម្លៃសមរម្យក៏ដោយ ចឹងហេីយក៏កោរយកតែម្តងទៅ។ នេះហេីយជាវប្បធ៌មរកស៊ីបិទផ្លូវ”។ និងមានអ្នកខ្លះហើយក៏បានចូលមកខមិនថា “បើប្រៀបធៀបនឹងហាងផ្សេងៗ ប៉ុណ្ណឹងមិនថ្លៃទេ។ គេដាក់៨០០០R គឺសំរាប់ ម្ហូបឆ្អិនស្រាប់។ បើយើងកុម្ម៉ង់ គឺថ្លៃ ជាងអញ្ចឹងហើយ។ សំរាប់បាយមាន់ លក់តាម ផ្សារ ក៏គេលក់ចាប់ពី ៤$ ដែល។ មានតែខ្ចប់បាយម្ហូបពីផ្ទះទៅញាំុទេ ទើប អស់លុយតិច៕

ប្រភព៖ Dor Sopheak

Leave a Reply

Your email address will not be published. Required fields are marked *