ថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសងគុណម្តាយឪពុកគ្រប់គ្នា តែងាកមកមើលកូនចង្រៃម្នាក់នេះ សងគុណឪពុកម្តាយ បែរជាដុតផ្ទះឆេះម៉ត់គ្មានសល់

ថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសងគុណម្តាយឪពុកគ្រប់គ្នា តែងាកមកមើលកូនចង្រៃម្នាក់នេះ សងគុណឪពុកម្តាយ បែរជាដុតផ្ទះឆេះម៉ត់គ្មានសល់

កំពង់ស្ពឺ៖ពិតជាកូនអកតញ្ញូណាស់ ! ខណៈថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បែរជាកូនបង្កើតដុតផ្ទះឪពុកម្តាយចោលទៅវិញ ។ ករណីដុតផ្ទះនេះ កើតឡើងកាលពីវេលាម៉ោង១៧៖១០នាទី ថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ចំថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ស្ថិតនៅចំណុចភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះប្ដីឈ្មោះ មាស សារ៉ន អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ គង់ សុឃីម អាយុ៥២ឆ្នាំ រស់នៅភូមិភូមិឃុំកើតហេតុខាងលើ ។

ការខូចខាតរួមមាន ឆេះផ្ទះអស់ចំនួនមួយខ្នង ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារ ។ ឆេះផ្ទះបាយមួយខ្នង ទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ជញ្ជាំងស័ង្គសីបូកស្លឹក ប្រក់ស័ង្គសី និង ឆេះឈើគ្រែចំនួន៥ ពូកចំនួន៣ ក្រង់ស្រូវមួយ ទូរឈើ១ ទូរទស្សន៍១ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

សមត្ថកិច្ច បន្តថា មូលហេតុនៃអគ្គិភ័យនេះ បណ្ដាលមកពីឈ្មោះ ប៊ី ឧត្ដម ភេទប្រុសអាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ ជាអ្នកដុត ដែលទំនងជាខឹងឪពុកម្តាយ រួចបានគេចខ្លួនបាត់ ៕

Leave a Reply

Your email address will not be published. Required fields are marked *