រយលានអត្ថន័យ! លោកយាយអង្គុយសំពះព្រសង្ឃតែម្នាក់ឯង ដើម្បីធ្វើបុណ្យឧ​ន្ទិ​ស​កុសលឲ្យកូនចៅដែលបានស្លាប់ គាត់មានតែ១០០រៀលប៉ុណ្នោះ សំរាប់ប្រគេនព្រះសង្ឃ…

រយលានអត្ថន័យ! លោកយាយអង្គុយសំពះព្រសង្ឃតែម្នាក់ឯង ដើម្បីធ្វើបុណ្យឧ​ន្ទិ​ស​កុសលឲ្យកូនចៅដែលបានស្លាប់ គាត់មានតែ១០០រៀលប៉ុណ្នោះ សំរាប់ប្រគេនព្រះសង្ឃ...

ពលរដ្ឋ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តាខេត្តនានា​ក្នុងប្រទេសកម្ពុជា​ ​បាន​ចូលរួម​ប្រារព្ធ​ការ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌជាបន្តបន្ទាប់​ចាប់​តាំង​ពី​ដើម​សប្តាហ៍​នេះ។​ ​ពុទ្ធសាសនិក​ខ្មែរ​ជាច្រើន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​ និង​ញាតិ​មិត្ត​ ដែល​បាន​ចែក​ឋាន​ចាប់​តាំង​ពី​ព្រហាម​ថ្ងៃអង្គារ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​សាសនា​រយៈ​ពេល​១៥ថ្ងៃ​នេះ។

រូបថតមួយសន្លឹកត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសង្កេគឃើញថា មានលោកយាយម្នាក់កំពុងតែអង្គុយសំពះព្រះសង្ឍ ហើយលោកយាយមកតែម្នាក់ឯង គ្មានសាច់ញាតិបងប្អូនមកជាមួយ គាត់គ្មានសាច់ញាតិ អ្វីដែលធ្វើឲ្យរន្ទត់ចិត្តនោះ ក្នុងខ្លួនរបស់គាត់មានលុយត្រឹមតែ១០០រៀលប៉ុណ្នោះ សំរាប់ប្រគេនព្រះសង្ឃ។

ក្រោយពីបង្ហោះសារបែបនេះភ្លាម មានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំង ហេតុតែស្រលាញ់ព្រះពុទ្ធសាសនា លោកយាយហ៊ានលះបង់ ថវិកាបន្តិចបន្តួចរបស់ខ្លួន ទោះបីជាតិចតួចមែន តែវាជាសណ្តានចិត្តដ៏ល្អ មិនងាយរកបាន  ។

Leave a Reply

Your email address will not be published. Required fields are marked *