កាន់តែសាហាវ! នារីរូបស្រស់ម្នាក់ ត្រូវបុគ្គលិកក្លឹបមូស ទាញខ្សែ.ក​ពេជ្រ តម្លៃជិត​ ៥០០០ដុល្លារអោយដាច់ មិនព្រមដោះស្រាយ…(មានវីដេអូ)

កាន់តែសាហាវ! នារីរូបស្រស់ម្នាក់ ត្រូវបុគ្គលិកក្លឹបមូស ទាញខ្សែ.ក​ពេជ្រ តម្លៃជិត​ ៥០០០ដុល្លារអោយដាច់ មិនព្រមដោះស្រាយ...(មានវីដេអូ)

យោងតាមប្រភពពីកន្លែងកើតឡើងបានឲ្យដឹងថា នារីស្រស់ស្អាតម្នាក់​ អះអាងថា ត្រូវបុគ្គលិកក្លឹប​ (​ មូសក្លឹប​ )​ ទាញខ្សែ.ក​ ពេជ្រ តម្លៃជិត​ ៥០០០ដុល្លារអោយដាច់​ មិនព្រមដោះស្រាយ​ ថែមទាំងត្រូវក្រុមសន្តិសុខ​ ចាប់អូសចេញថែមទៀត 

រាជធានីភ្នំពេញ​ ៖​ នារីស្រស់ស្អាតម្នាក់​ បានទាក់ទងមកក្រុមការងារ​ TVFB ទាំងកណ្តាលយប់​ ដេីម្បីធ្វេីការ​ ផ្សព្វផ្សាយ ពីបុគ្គលិកនឹងក្រុមសន្តិសុខក្លឹប​ (​ មូសក្លឹប​ )​ នៅតាមបណ្តោយផ្លូវរដ្ឋសភា​ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​១រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​០១​ ខែតុលា​ ឆ្នាំ​២០១៩​ នេះ​ ដោយមិនអស់ចិត្ត​ នឹង​ខឹងសម្បារ​យ៉ាងខ្លាំង​ ខណ:ដែល​ ត្រឹមដេីរជាន់ជេីងបុគ្គលិកនារី​ បន្តិចប៉ុណ្ណោះ​ បែរ​ជាត្រូវបុគ្គលិកនារីនោះ​ ចាប់ទាញខ្សែ.ក​ តម្លៃជិត​ ៥០០០ដុល្លារ​ កំពុងពាក់ជាប់​.ក​អោយដាច់​ធ្លាក់លេីដី​ មិនព្រមដោះស្រាយហេីយ​ ថែមទាំងត្រូវក្រុមសន្តិសុខ​ ក្លឹប​ (​ មូសក្លឹប​ )​ ខាងលេី​ ចាប់អូសចេញយ៉ាងប្រផាប់ប្រភីងថែមទៀត​ នឹងបានស្រែកជេរូបគាត់​ ថា​ ជាស្រី​ រកសុី​ លក់ខ្លួន​ ទៀតផង ៕ ប្រភព៖ TVFB

ចង់ដឹងព័ត៍មាននេះកាន់តែច្បាស់​សូមទស្សនា​វីដេអូ​ផ្ទាល់​ ធ្វើ​សេចក្ដី​ដោយ​លោក​ អុិន​ ជាម៉េង​ ។

Leave a Reply

Your email address will not be published. Required fields are marked *