ជួយស៊ែរឲ្យម្ចាស់កាបូបគាត់បានឃើញផង…អាណិតណាស់មិនដឹង ពិបាកចិត្តយ៉ាងណាទេ ពេលដែលបាត់កាបូបលុយ…

ជួយស៊ែរឲ្យម្ចាស់កាបូបគាត់បានឃើញផង...អាណិតណាស់មិនដឹង ពិបាកចិត្តយ៉ាងណាទេ ពេលដែលបាត់កាបូបលុយ...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ah Roth បានបង្ហោះសារ និងសូមឲ្យបងប្អូនទាំងអស់មេត្តាជួយចែករំលែក ជាបន្តផង ដើម្បីឲ្យម្ចាស់កាបូបគាត់បានឃើញ និងមកទទួលយកកាបូបរបស់គាត់វិញ ដោយនៅក្នុងនោះមាន រូបថតចំនួនពីរសន្លឹក កាតធនាគារចំនួនពីរ និងប្រាក់មួយចំនួនផងដែរ។ ម្ចាស់គណនីហ្វេសប៊ុក បានប្រាប់ឲ្យដឹងថា ម្ចាស់កាបូបមានឈ្មោះថា កុល សុខា ។

ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះខាងលើ បានបង្ហោះសារថា “កាលពីថ្ងៃទី 27.09.2019 អ្នកម្តាយនាងខ្ញុំរើសបានកាបូបលុយ១នៅវត្តបុទុមវត្តី ក្នុងនោះមានទឹកប្រាក់១ចំនួនរួមនិងកាត ATM ផងដែរ គាត់រង់ចាំម្ចាស់កាបូបមករកកាបូបវិញរយះពេល១ម៉ោងជាងហើយក៍មិនឃើញគាត់ក៍ត្រឡប់មកផ្ទះវិញហើយឥឡូវអ្នកម្តាយនាងខ្ញុំបានមកដល់ខេត្តស្ទឹងត្រែងហើយដូចនេះនាងខ្ញុំសូមអោយមិត្តភក្តិទាំងអស់ជួយshare ដើម្បីអោយម្ចាស់កាបូបគាត់បានឃើញផងចុះ សូមអរគុណ🙏🙏🙏។ បញ្ជាក់: ម្ចាស់កាបូបឈ្មោះ កុល សុខា Kol Sokha  ។សូមបងប្អូនជួយស៊ែរយកបុណ្យផងចុះព្រោះអាណិតគ្នាណាស់”។

ប្រសិនបើម្ចាស់កាបូប ឬ មិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកបានឃើញ និងស្គាល់ម្ចាស់កាបូប មេត្តាជួយផ្តល់ដំណឹងដល់ប្អូនស្រីផង ពេលនេះមិនដឹងថាគាត់ ពិតបាកចិត្តយ៉ាងណាទេ ក្រោយពីបាត់កាបូបលុយ ។ ដូចនេះសូមពឹងបងប្អូនមេត្តាជួយចែករំលែក បន្តផង ដើម្បីឲ្យម្ចាស់កាបូបបានដឹង សូមអរគុណ៕

ប្រភព៖ Ah Roth

Leave a Reply

Your email address will not be published. Required fields are marked *