កុំចង់ខ្លាំង ! ជើងខ្លាំងទាំងពីរនាក់នេះ អាងខ្សែតំណាងរាស្រ្ត ខេត្តសៀមរាប ផឹកស្រវឹងវៃជនរងគ្រោះបែកក្បាលហើយមកជេរ និង វ៉ៃប៉ូលីសទៀត ពេលនេះដេកគុគហើយ…(មានវិដេអូ)

កុំចង់ខ្លាំង ! ជើងខ្លាំងទាំងពីរនាក់នេះ អាងខ្សែតំណាងរាស្រ្ត ខេត្តសៀមរាប ផឹកស្រវឹងវៃជនរងគ្រោះបែកក្បាលហើយមកជេរ និង វ៉ៃប៉ូលីសទៀត ពេលនេះដេកគុគហើយ...(មានវិដេអូ)

សៀមរាប ៖​ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះបានកើតមានហេតុការអំពើហិង្សារមួយបានកើតឡើងដោយអ្នកខ្លាំងញីឈ្មោល ដែលមានស្ថានភាពស្រវឹង វ៉ៃជនរងគ្រោះបែកក្បាលហើយមកជេរ និង វ៉ៃប៉ូលីសទៀត ដោយ អាងខ្សែតំណាងរាស្ត្រ ខេត្តសៀមរាប ទើបសម្ថតកិច្ចមិនហ៊ានចាប់ខ្លួន។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា សុីម ចាន់សុី​ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃមុនថា ” ចាំមើលអ្នកខ្លាំងញីឈ្មោល វ៉ៃជនរងគ្រោះបែកក្បាលហើយមកជេរ និង វ៉ៃប៉ូលីសទៀត ដោយ អាងខ្សែតំណាងរាស្ត្រ ខេត្តសៀមរាប និង ឧ.ប.ក.ប.ទ មានវាសនា បានគេចរួចពីសំណាញ់ច្បាប់ក្នុងសម័យសម្តេចតេជោហ៊ុនសែន ឆ្នាំ២០១៩ ដែរឬទេ? ហើយក៏សុំឆ្ងល់បន្តទៀតថា ជនល្មើសជាបុរសយកដបស្រាបៀរ វ៉ៃជនរងគ្រោះបែកក្បាល រីឯជនល្មើសជាស្ត្រី ជេរប្រមាថនិងទះកំភ្លៀងប៉ូលីស តែហេតុអីប៉ូលីសនិងតុលាការខេត្ត សៀមរាប មិនចាប់ជនបង្កហឹង្សាទាំង២នាក់នោះ អញ្ចឹង ឱសង្គមខ្ញុំអើយ ហេតុអីក៏នៅតែមានជន ដែលហ៊ានល្មើសអភិក្រម ទី៥ របស់សម្តេចអញ្ចឹងណ៎។

ដោយឡែកនៅក្នុងពេលមុននេះបន្តិចគណនីហ្វេសប៊ុក សុីម ចាន់សុី  ដដែលបានធ្វើការលើកឡើងឲ្យដឹងបន្ថែមទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុកថា  ” #ទីបំផុតនារីរូបស្រស់និងបុរសសង្ហាអាងខ្នងអាងខ្សែត្រូវបានដេកគុកហើយ ។ អគ្គស្នងការនគរបាលជាតិនិងក្រសួងយុត្តិធម៌ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការនគរបាលខេត្តនិងលោកព្រះរាជអាជ្ញា ខេត្តសៀមរាប បានអោយនគរបាលក្រុងសៀមរាបធ្វើការឃាត់ខ្លួននារីដែលវ៉ៃ ជេរដល់ម្ដាយនគរបាលចុះទៅអន្តរាគមន៍ ក្រោយដៃគូរប្រុសខ្លួនបានបង្ករហឹង្សាវ៉ៃលើគូរទំនាស់និងដបស្រាបៀរបណ្ដាលអោយបែកក្បាល នៅថែមផលបារ ដើម្បីរៀបសំណុំរឿងចោទប្រកាន់ទៅតុលាការធ្វើការផ្ដាន្ទាទោសតាមផ្លូវច្បាប់ កាលថ្ងៃទី៣០.០៩.២០១៩៕ សូមទស្សនាវិដេអូខាងក្រោម៖ 

ប្រភព៖ សុីម ចាន់សុី

Leave a Reply

Your email address will not be published. Required fields are marked *