លោក ស្វាយ រិទ្ធី អតីតអ្នកប្រដាល់សកលជម្រើសជាតិកម្ពុជា និងជាអាជ្ញាកណ្តាលគុនខ្មែរមួយរូប បានទទួលមរណ ភាពហើយ ដោយសារ…

លោក ស្វាយ រិទ្ធី អតីតអ្នកប្រដាល់សកលជម្រើសជាតិកម្ពុជា និងជាអាជ្ញាកណ្តាលគុនខ្មែរមួយរូប បានទទួលមរណ ភាពហើយ ដោយសារ...

កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានបងប្អូនជាច្រើនបានសម្តែងការសោកស្តាយ ចំពោះការបាត់បង់របស់មន្រ្តីមួយរូប និងជាអតីតប្រដាល់សកលជម្រើសជាតិកម្ពុជា និងជាអាជ្ញាកណ្ដាល ចៅក្រមមួយរូប បានទទួលមរណ ភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ​ និងសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ គឺលោក វរៈសេនីយ៍ត្រីស្វាយ រិទ្ធី។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pich Sophen Sophen Reach គាត់បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ យ៉ាងដូច្នេះថា “សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមន្ត្រីបច្ចេកទេសទាំងអស់សូមចូលរួមសោកស្តាយចំពោះការបាត់បង់មន្ត្រីមួយរូប គឺលោកវរៈសេនីយ៍ត្រី ស្វាយ រិទ្ធី ដោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តពោធិសាត់ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារស ពផង សូមឲ្យវិញ្ញាណក្ខ័ន្ធលោកស្វាយ រិទ្ធីទៅកាន់សុគតិភព”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្តិ បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ និងសោកស្តាយចំពោះក្រុមគ្រួសារសាច់ញាតិ នៃស ពដែលបាត់បង់មនុស្សជាទីស្រលាញ់ទៅ ។ សូមឲ្យវិញ្ញាណក្ខ័ន្ធលោក ស្វាយ រិទ្ធី ទៅកាន់សុគតិភព៕

ប្រភព៖ Pich Sophen Sophen Reach

Leave a Reply

Your email address will not be published. Required fields are marked *