ចិត្តប្រពន្ធដែលស្រឡាញ់ប្តីខ្លាំង ! បែកគ្នាច្រើនឆ្នាំហើយ តែប្រពន្ធមិនបាន ស្អប់ខ្ពើមប្តីទេ ទោះបីក្លាយទៅជាមនុស្សសតិមិនល្អក៏ដោយ ប្រពន្ធនៅតែអោបរឹត លូនក្រាបសំពះនិងគោរពប្តីដូចដើម

ចិត្តប្រពន្ធដែលស្រឡាញ់ប្តីខ្លាំង ! បែកគ្នាច្រើនឆ្នាំហើយ តែប្រពន្ធមិនបាន ស្អប់ខ្ពើមប្តីទេ ទោះបីក្លាយទៅជាមនុស្សសតិមិនល្អក៏ដោយ ប្រពន្ធនៅតែអោបរឹត លូនក្រាបសំពះនិងគោរពប្តីដូចដើម

ហ្វេសប៊ុក៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅក្នុងពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានរូបភាពប៉ុន្មានសន្លឹកបានធ្វើការបង្ហោះចែកចាយពីស្ត្រីម្នាក់ដែលបានបែកគ្នាជាមួយប្តីជាច្រើនឆ្នាំមកហើយពេលនេះគាត់បានជួបប្តីរបស់គាត់វិញបែរជាប្តីរបស់គាត់ក្លាយទៅជាមនុស្សមានសតិមិនល្អនិងប្រែប្រួលទាំងស្រុងស្ទើតែធ្វើឲ្យប្រពន្ធរបស់គាត់ទទួលយកមិនបាន។

តែយ៉ាងណាមិញក៏សូមសរសើរទៅដល់ទឹកចិត្តរបស់បងស្រីម្នាក់នេះខ្លាំងណាស់ទោះបីជាប្តីគាត់មានសតិមិនល្អមិនដូចប្តីគេដ៏ទៃក៏ដោយតែគាត់មិនបានរើសអើងនិងស្អប់ខ្ពើមចំពោះប្តីគាត់សូម្បីតែបន្តិច ហើយថែមទាំងស្ទុះទៅអោបរឹតប្តីថែមទៀតផងតែអ្វីដែលបានធ្វើឲ្យមហាជនកាន់តែមានភាពភ្ញាក់ផ្អើលនោះគឺគាត់បានបង្ហាញប្រាប់ទៅមហាជនថាទឹកចិត្តគាត់ដែលជាប្រពន្ធគឺមិនដែលសាបសូន្យឡើយចំពោះប្តី ទោះបីជាប្តីមិនស្គាល់គាត់តែគាត់នៅតែស្រឡាញ់ លូនក្រាបសំពះគោរពប្តីទាំងទឹកភ្នែកព្រោះតែអាណិតប្តីពេក។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Keo Rothna បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “​ពិតជារន្ធត់ចិត្តណាស់ បងស្រីដែលមានភក្តីភាពចំពោះប្តី ទោះគាត់សតិមិនគ្រប់ក៏មិនបោះបង់ បែកប្តីរាប់ឆ្នាំពេលបានជួបប្តីតាមផ្លូវ ក្រាបសំពះបាតជើងប្តី ថែមទាំងឱបរឹតប្តីដោយក្តីរលឹកមិនអោយប្តីទៅណាចោលគាត់ទៀតឡើយ ស៊ូរស់នៅលំបាកស្រណុកជាមួយគ្នា ទោះប្តីសតិមិនគ្រប់ក៏ដោយ ក៏មិនបោះបង់ចោលប្តីរបស់គាត់ អោយរស់នៅលំបាកតែលតោលតែម្នាក់ឯងឡើយ”។

បន្ទាប់ពីបានឃើញរូបភាពដូច្នេះរួចស្រាប់តែមានមហាជនជាច្រើនបានកើតមានចិត្តអាណិតអាសូរនិងកោតសរសើរទៅដល់បងស្រីម្នាក់នេះខ្លាំងណាស់គាត់អាចធ្វើចិត្តបាននិងទទួលយកបានគ្រប់យ៉ាងទោះប្តីគាត់ធ្លាក់ខ្លួនដុនដាបយ៉ាងនេះក៏ដោយហើយមានហាជនជាច្រើនទៀតបាននាំគ្នាជូនពរបងស្រីនិងប្តីឲ្យរសនៅជាមួយគ្នាមានក្តីសុខនិងសុភមង្គលជាពិសេសឲ្យប្តីរបស់គាត់ឆាប់ជានិងត្រលប់មកដូចដើមវិញ។

Leave a Reply

Your email address will not be published. Required fields are marked *