ជួយស៊ែរម្នាក់មួយមកបងប្អូន…ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអង់គ្លេស បកភ្នែកជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី…

ជួយស៊ែរម្នាក់មួយមកបងប្អូន...ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអង់គ្លេស បកភ្នែកជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី...

បច្ចុប្បន្នមានបងប្អូនជាច្រើន បានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់ពុកម៉ែ បងប្អូន ដែលជួបនូវការលំបាក។ ដោយឡែកនៅក្នុងនោះក៏មានក្រុមការងារ សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម ដែលមានប្អូនប្រុសធន ម៉េងហ៊ាង ជាប្រធាន នៅក្នុងការជួយសម្រួលដ៏ការលំបាករបស់ពុកម៉ែ​ បងប្អូនជាច្រើនឆ្នាំមកហើយ ហើយក៏បានជួយដល់ជនរងគ្រោះជាច្រើនរួចមកហើយដែរ។

ដោយឡែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយនេះ ក៏បានបង្ហោះសារ អំពីកម្មវិធីបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យជំនាញ មកពីប្រទេស អង់គ្លេស ចាប់ពីថ្ងៃទី ០១ ដល់ទី០៥ ខែតុលា ឆ្នាំ២០១៩ ទីតាំងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្បែរវិទ្យាស្ថានភាសាបារាំង។ សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម បានបង្ហោះសារយ៉ាងដូច្នេះថា​”សេចក្តីជូនដំណឹង : សូមបងប្អូនជួយស៊ែរព័ត៍មាននេះផង កម្មវិធីបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យជំនាញបកបាយភ្នែកមកពីប្រទេស អង់គ្លេស ចាប់ពីថ្ងៃទី ០១ ដល់ទី០៥ ខែតុលា ឆ្នាំ២០១៩ ទីតាំងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្បែរវិទ្យាស្ថានភាសាបារាំង មិនតម្រូវការឯកសារអ្វីឡើយអាចមកចុះឈ្មោះទទួលការពិនិត្យនិងព្យាបាលបានគ្រប់គ្នា ទាំងប្រជាពលរដ្ឋ និង ព្រះសង្ឃ សូមអរគុណ ។

ដូចនេះប្រសិនបើបងប្អូនមានបញ្ហាភ្នែក ឡើងបាយ សូមប្រញាប់មកទទួលការព្យាបាល ឲ្យបានទាំងអស់គ្នា ដែលមានទីតាំងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្បែរវិទ្យាស្ថានភាសាបារាំង។ សូមបញ្ជាក់ បងប្អូនទាំងអស់ មិនថាប្រជាពលរដ្ឋ ឬ ក៏ព្រះសង្ឃ អាចទទួលការព្យាបាលបានទាំងអស់គ្នា៕

ប្រភព៖ សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម 

Leave a Reply

Your email address will not be published. Required fields are marked *