មានអាណិតចិត្តប្រពន្ធខ្លះទេ…ប្រពន្ធណាទ្រាំបាន ពេលឃើញប្តីរបស់ខ្លួននាំស្រី ចូលផ្ទះសំណាក់ ទាំងដែលស្រីម្នាក់នោះជា…មានវិដេអូ

មានអាណិតចិត្តប្រពន្ធខ្លះទេ...ប្រពន្ធណាទ្រាំបាន ពេលឃើញប្តីរបស់ខ្លួននាំស្រី ចូលផ្ទះសំណាក់ ទាំងដែលស្រីម្នាក់នោះជា...មានវិដេអូ

ជីវិតជាប្តីប្រពន្ធនិងគ្នា តែងតែមានការឈ្លោះប្រកែកគ្នាជារឿងធម្មតា ហើយក៏អាចឆាប់ជានាជាមួយគ្នាវិញ ក្នុងរយៈពេលខ្លី តែបើប្តី ឬប្រពន្ធ មានគំនិតលួចលាក់មានស្នេហាថ្មីហើយនោះ គឺមិនងាយនិងឈ្លោះប្រកែកគ្នាណាស់។ តួយ៉ាងដូចជារឿងរបស់គូរស្វាមីនេះអញ្ចឹង ប្តីលួចលាក់មានស្រ្តី ហើយខាងស្រីឯនោះវិញក៏បានផិតក្បត់ប្តី មកលួចលាក់ទាក់ទងជាមួយប្តីគេ ។ រឿងរ៉ាវមួយនេះ ពិតជាមិនងាយស្រួលទទួលយកនោះទេ ពេលដឹងថា ប្តីផិតប្រពន្ធទៅមានស្រីថ្មី ឬ ស្រីផិតប្តីទៅរកប្រុសថ្មីនោះ។ 

ដោយឡែកបើយោងតាមវិដេអូឃ្លីបមួយបានបង្ហោះពីសកម្មភាពរបស់ប្រពន្ធតាមទាន់ប្តីរបស់ខ្លួនលួចលាក់មានស្រីថ្មី នាំគ្នាមកសោកសុខជាមួយគ្នានៅក្នុងផ្ទះសំណាក់ ទាំងដឹងថាមនុស្សម្នាក់នោះមានប្តីរួចទៅហើយ ។ ចំណែកខាងស្រីនោះវិញ ក៏ដូចគ្នា ដឹងទាំងដឹងថា គេមានប្រពន្ធ ហើយខ្លួនមានប្តីទៅហើយ ហេតុអ្វីក៏នៅតែមានគំនិតលួចលាក់សាងស្នេហាជាមួយប្តីគេទៀត? ។ យ៉ាងណាមិញ នៅក្នុងវិដេអូឃ្លីបនោះ ស្រ្តីដែលបានតាមទាន់ប្តីកំពុងតែនៅផ្ទះសំណាក់ជាមួយស្រី ក៏បានធ្វើការថតវិដេអូ ទុកដើម្បីជាភស្ថុតាង ទុកប្តីខាងស្រីបានឃើញថា ប្រពន្ធរបស់ខ្លួនបានលួចផិតមានប្រុសថ្មី។ ក្រោយពីចាប់បានប្តីហើយ ប្រពន្ធម្នាក់នេះ ក៏មិនទុកមុខឲ្យដែល ការឈឺចាប់ទាំងប៉ុន្មាន ត្រូវតែរសាយនៅក្នុងពេលនេះហើយ។ 

បើយើងមើលតាមសក​ម្មភាពរបស់ស្រ្តីដែលតាមទាន់ប្តីកំពុងតែលួចមានក្តីសុខជាមួយស្រីនៅក្នុងផ្ទះសំណាក់នោះ គឺគាត់ពិតជាមានការឈឺចាប់យ៉ាងខ្លាំង អស់រយៈជាមួយឆ្នាំមកហើយដែលគាត់ត្រូវរស់នៅទាំងគ្រាំគ្រាចិត្ត ពេលដឹងថាប្តីលួចមានអ្នកថ្មី ។ ដឹងទាំងដឹងថា ប្តីមានស្រីរូបគាត់ជាប្រពន្ធ​ បានត្រឹមតែទ្រាំ គេងសម្រក់ទឹកភ្នែករាល់យប់ គ្មានហ៊ានហាស្តីមួយម៉ាត់ ។ ចុងក្រោយគាត់ក៏បានសម្រេចចិត្ត តាមរកភស្តុតាង ឲ្យទាល់តែបាន។ ចិត្តជាស្រ្តី ត្រូវរស់នៅទាំងគ្រាំគ្រាចិត្ត ពេលដឹងថាប្តីមានអ្នកថ្មី ហេតុអីក៏ចិត្តស្រីម្នាក់នោះសា ហាវយ៉ាងនេះ គ្មានអាសូរដល់ចិត្តជាមនុស្សស្រីដូចគ្នា តើគេសប្បាយណាស់ឬពេលដែលឃើញយើងរស់នៅទាំងក្តីឈឺចាប់បែបនេះ? 

មានវិដេអូ៖

ប្រភព៖ កែវ សត្យា

Leave a Reply

Your email address will not be published. Required fields are marked *