អាណិតបងប្រុសណាស់…អូនអេីយអូន​ ឆាប់ក្រោកឡេីងអូន​ នៅសល់តែ២ខែទៀតទេ ពួកយេីងដល់ថ្ងៃចូលរោងការហេីយ ម្តេចអូនទៅចោលបងអញ្ចឹង​ តោះពួកយេីងទៅផ្ទះណាអូនណា…

អាណិតបងប្រុសណាស់...អូនអេីយអូន​ ឆាប់ក្រោកឡេីងអូន​ នៅសល់តែ២ខែទៀតទេ ពួកយេីងដល់ថ្ងៃចូលរោងការហេីយ ម្តេចអូនទៅចោលបងអញ្ចឹង​ តោះពួកយេីងទៅផ្ទះណាអូនណា...

នាព្រឹកមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យមនុស្សចំនួន៥នាក់ បានបាត់បង់ ជីវិតធ្វើឲ្យមហាជន បង្ហាញអារម្មណ៍អាណិតជាខ្លាំង ។ នេះគឺជារឿងហេតុមួយដែលគួរឲ្យសង្វែគជាខ្លាំង ព្រោះថាមនុស្សដល់ទៅ៥នាក់ បានស្លា ប់ក្នុងពេលតែមួយតែប៉ប្រិចភ្នែកសោះ ។ អ្វីដែលកាន់តែក្តុកក្តួលជាងនេះទៅទៀតនោះ គឺមនុស្សដែលនៅរស់ កំពុងតែសំរក់ទឹកភ្នែក ស្រែកដង្ហើយហៅមនុស្សជាទីស្រលាញ់ឲ្យវិលត្រឡប់មកវិញ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Madara Tobe បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកខ្លួនទាំងទឹកភ្នែកក្រោយពីទទួលដំណឹងអាក្រក់ ពីមនុស្សសំណព្វចិត្តបានទទួលមរណ ភាពទៅ គ្មានថ្ងៃនិងវិលត្រឡប់វិញ។ ម្ចាស់គណនីហ្វេសប៊ុក​បានបង្ហោះសារថា “អូនអេីយអូន​ ឆាប់ក្រោកឡេីងអូន​ បងមកយកអូនទៅផ្ទះយេីងវិញហេីយ បងមិនអាចទទួលយកបានទេ​ ម្តេចឆាប់ទៅចោលបងយ៉ាងនេះ​ ក្រែងពួកយេីងសន្យាថានឹងដេីរផ្លូវរួមគ្នាអស់មួយជីវិតអី​ នៅសល់តែ២ខែទៀតទេពួកយេីងដល់ថ្ងៃចូលរោងការហេីយម្តេចអូនទៅចោលបងចឹង​ តោះពួកយេីងទៅផ្ទះណាអូនណា😭😭😭”។

ដំណឹងដ៏អាក្រក់ និងឈឺចាប់មួយនេះហើយ មានបងប្អូនជាច្រើន បានសម្តែងការអាណិតជាខ្លាំងចំពោះមនុស្សជាទីស្រលាញ់ ដែលបានចាកឆ្ងាយទៅ ទៅគ្មានថ្ងៃត្រឡប់វិញ ពិសេសគឺចំពោះបងប្រុស Madara ដែលបានបាត់បង់ មនុស្សជាទីស្រលាញ់ទៅ៕

ប្រភព៖ Madara Tobe

Leave a Reply

Your email address will not be published. Required fields are marked *